ជំនួប​ប្រចាំឆ្នាំ​រវាង​អ្នកកាសែត​នៅ​កម្ពុជា និង​សម្ដេច​តេ​ជោ ធ្វើ​នៅ​ថ្ងៃទី​១១ ខែមករា នៅ​កោះ​ពេជ្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ភ្នំពេញ ៖ ជំនួប​ប្រចាំ​ជា​លើក​ទី​៣ រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​អ្នកសារព័ត៌មាន​នៅ​កម្ពុជា នឹង​ប្រ​ព្រឹ​ត្ដ​ទៅនា​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។

​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា «​អ្នកសារព័ត៌មាន​ទាំងអស់ ដែលមាន​បំណង​ចូលរួម​ក្នុង​ពិធី​ខាងលើ តម្រូវ​ឲ្យ​មានការ​ចុះឈ្មោះ នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ដើម្បី ទទួលបាន​ប័ណ្ណ​ចូលរួម​»​។ ក្រសួង​ព័ត៌មាន នឹង​ចាប់ផ្ដើម​ចុះឈ្មោះ អ្នកសារព័ត៌មាន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ យ៉ាងយូរបំផុត​។​

​គួររំលឹកថា ពិធី​ជួប​សំណេះសំណាល​លើកដំបូង​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជាមួយ​អ្នកសារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ និង​ជំនួប​លើក​ទី​២ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត កោះ​ពេជ្រ​៕