ដកហូតងៀត​ត្រី​បបែលមាន​សារ​ធាតុគីមី​ជិត២០​គីឡូក្រាម ពីក្នុង​ផ្សារលើខេត្ត​ព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2018 ក+ ក-

​ព្រះសីហនុ ៖ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បានការ​សហការ​ពី​អាជ្ញាធរ​ដែន ដី បាន​ចុះ​ត្រួតពិនិត្យ និង​តេស្ត​បឋម​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​មឹក​ក្រៀម និង ងៀត​ត្រី​បបែល ប្រមាណ​១៨,៥០ គីឡូក្រាម ដែល​ដាក់លក់​ក្នុង​ផ្សារលើ ក្រុងព្រះសីហនុ ។

​អាជីវករ​ដែល​ពាក់ព័ន្ធ​នឹ​រឿងនេះ ត្រូវបាន​អោយធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដាក់​លក់ ផលិតផល​ម្ហូប អាហារ​ដែលមាន​ដាក់​លាយ​សារ​ធាតុគីមី​ហាមឃាត់​ដាច់ខាត ករណី​រកឃើញ​ជា​លើក​ទី​ពីរ​ទៀត នឹងត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ក៏បាន​ផ្ដាំ​ផ្ញើឱ្យ​បងប្អូន​អាជីវករ និង ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត អំពី​បញ្ហា​គុណភាព​ទំនិញ​មុន និង​ដាក់លក់ ឬ​ទិញ យកទៅ​បរិភោគ​៕