ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តំបន់​ខ្លះ​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល​រយៈ ពេល​៤​ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2015 ក+ ក-

​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​បានសម្រេច​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតាម​តំបន់​មួយចំនួន ស្ថិតក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ និង ខេត្តកណ្តាល រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨,២៩,៣០ និង​ទី​៣១ ខែឧសភា ឆ្នាំ​២០១៥​។

ការផ្អាក​នេះ​ត្រូវបាន​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់ថា​ដើម្បី​ធ្វើការ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ បង្កលក្ខណៈ​ងាយស្រួល ដល់​ការពង្រីក​ផ្លូវ ដូច្នេះ​សូម​ប្រជាពលរដ្ឋ មេត្តា​អធ្យាស្រ័យ ចំពោះ​ការ​ដាច់​ចរន្ត​នេះ​។​

ខាងក្រោម​នេះ ជា​ខ្លឺ​ម​សារ​ដើម​ទាំងស្រុង នៃ​ចេញ​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​៖aezswq