១១​ខែ​ក្នុងឆ្នាំនេះ កម្ពុជា​នាំចេញ​អង្ករ​បាន​ជិត ៥០​ម៉ឺន​តោន ធ្លាក់ចុះ ១៣​ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៨ នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ជិត​៥០​ម៉ឺន​តោន ទៅ​ទីផ្សារ​អន្តរជាតិ ដែល​បរិមាណ​នេះ បាន​ធ្លាក់ចុះ​ប្រមាណ ១៣​ភាគរយ​។​

​បើតាម​របាយការណ៍ ស្តីពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែ មួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹងថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ ២០១៨ កម្ពុជា​នាំចេញ​អង្ករ​បាន ៤៩៧.២៤០​តោន ធ្លាក់ចុះ​១៣,១​ភាគរយ បើ​ធៀប​នឹង​រយៈពេល ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៥៦២.២៣៧​តោន​។​

​គួរ​ជម្រាប​ថា ក្នុងចំណោម​ប្រទេស​ជាង​៦០ ដែល​ទិញ​អង្ករ​ពី​កម្ពុជា គឺ​ប្រទេស​ចិន បាន​នាំមុខគេ មាន​ចំនួន​ជាង ១៣​ម៉ឺន​តោន និង​បន្ទាប់ពីនោះ​គឺ​ប្រទេស​បារាំង ចំនួន​ជាង ៧​ម៉ឺន​តោន និង​ម៉ាឡេស៊ី ចំនួន​ជិត ៤​ម៉ឺន​តោន​៕