​ផ្ទុះរឿងអាស្រូវ​ពុករលួយក្នុងសហ ព័ន្ធបាល់ទាត់ពិភពលោក FIFA
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2015 ក+ ក-

FIFA ៖តាម​ការផ្សាយ​របស់​វិទ្យុ​អេ​ប៊ី​ស៊ី បាន​ឲ្យ​ដឹងថា លោក David Gallop នាយក​ប្រតិ​ប​ត្ដិ​នៃ​កីឡាបាល់ទាត់​សហព័ន្ធ​អូស្ដ្រាលី​បាន​ទៅដល់​ក្រុង Zurich ប្រទេស​ស្វ៊ី​ស​ហើយ​ជាទី​ដែល​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក FIFA កំពុងតែ​ដោះស្រាយ​វិបត្ដិ​ធំ​បំផុត​មួយ​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កីឡា​នេះ​។​

​ក្រសួង​យុត្ដិធម៌​សហរដ្ឋ​អាម៉េរិក​បានដាក់​បទ​ចោទ​លើ​មនុស្ស​១៤​នាក់ ដែល​ក្នុងនោះ​មាន​៩​នាក់​ជាម​ន្ដ្រី និង​អតីតមន្ដ្រី​អង្គការ FIFA ពីបទ​ប្រ​ព្រឹ​ត្ដិ​សកម្មភាព​ទុច្ចរិត​, លាងលុយកខ្វក់ និង​កេង​បន្លំ​ប្រាក់​។​

អាជ្ញាធរ​អាម៉េរិក​និយាយថា ការស៊ើបអង្កេត​របស់​អាជ្ញាធរ​ស្វ៊ី​ស​លើ​អ្នកពាក់ព័ន្ធ​ទាំង​៩​នាក់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កីឡា​ចំនួន​៥ បង្ហាញ​អំពី​ការពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​ក្នុង​ទឹកប្រាក់​ជាង​១៥០​លាន ដុល្លារ​អាម៉េរិក​។​

ការបោះឆ្នោត​ជ្រើសរើស​ប្រធាន FIFA ថ្មី​ត្រូវធ្វើឡើង​នៅ​ថ្ងៃ​យប់​សុក្រ​ស្អែក​នៅ​ប្រទេស​ស្វ៊ី​ស ហើយ​តំណាង​ប្រទេស​អូស្ដ្រាលី​ចូលរួម​ការបោះឆ្នោត​គឺ​លោក David Gallop និង​ប្រធាន​កីឡាបាល់ទាត់​សហព័ន្ធ​អូស្ដ្រាលី​លោក Frank Lowy​។​

​លោក Gianni Infantino អគ្គលេខាធិការ​កីឡាបាល់ទាត់​អឺរ៉ុប​និយាយថា ការបោះឆ្នោត​នេះ គួរតែ​ត្រូវគេ​ពន្យារពេល​សិន​។​

​នៅ អូស្ដ្រាលី​ឯណេះ​វិញ​លោក Nick Xenophon សមាជិក​ព្រឹទ្ធសភា​ឯករាជ្យ​អូស្ដ្រាលី​កំពុង​ទាមទារ​ឲ្យ​មានការ​ដេញថ្លៃ ឡើងវិញ​លើ​ការប្រកួត​ដណ្ដើម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា បាល់ទាត់​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២​។​

​រឿងអាស្រូវ​ពុករលួយ​នេះ បាន​ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ហៅ​ឲ្យ​សើរើ​ឡើងវិញ​ចំពោះ​ការសម្រេច ផ្ដល់​ឲ្យ​រុស្ស៊ី និង​កូតា​ធ្វើជា​ម្ចាស់ផ្ទះ​នៅក្នុង​ការប្រកួត​កីឡាបាល់ទាត់​ពិភព លោក​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០២២​៕pamki

ស្នាក់ការ​កណ្ដាល​របស់ FIFA នៅ​ក្រុង Zurich (Credit: AFP)