ឧទ្ធរណ៍​​តម្កល់​ការផ្តន្ទាទោសលោក​សួន សេរី​រដ្ឋា និង​បក្ខពួក​ដាក់គុក​ពី ៥​ដល់​៧​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2015 ក+ ក-

​ភ្នំពេញ​៖​តុលាការ​សាលាឧទ្ធរណ៍បាន សម្រេច​តម្កល់​សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ ដែល​ផ្តន្ទាទោស​⁣​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខែ្មរ និង​មនុស្ស​៣​នាក់​ឲ្យ​ជាប់គុក​ពី ៥ ទៅ​៧​ឆ្នាំ ពីបទ​ញុះញង់​ឲ្យ​មាន​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល និង​រារាំង​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១៣​។​

លោក ប៉ាក់ ចន្ទ​សំបូរ ប្រធាន​ក្រុមប្រឹក្សា​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី​២៨ ឧសភា នេះ បានប្រកាស​សាលដីកា​បន្ទាប់ពី​បើកសវនាការ​ជំនុំជម្រះ​ក្នុង​សំណុំរឿង​ជនជាប់ចោទ​ទាំង​៤​នាក់​នោះ ដោយ​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែ មករា ឆ្នាំ​២០១៥ ទុកជាបានការ​ដដែល​”​។​

គួររំលឹកថា កាលពី​ថ្ងៃទី​១៤ ខែមករា តុលា​សាលា ដំបូង​រាជធានី​ភ្នំពេញ ផ​ន្តា​ទោស​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខែ្មរ លោក សួន សេរី​រដ្ឋា ជាប់ពន្ធនាគារ​រយៈ ៧​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ២៥​លាន​រៀល​។ ហើយ​មនុស្ស​ពាក់ព័ន្ធ​៣​នាក់​ផ្សេងទៀត ត្រូវ​ជាប់ពន្ធនាគារ​ពី​៥ ទៅ​៦​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ថា​រួមគំនិត​ក្បត់ជាតិ​និង​ប្រឆាំង​ពលរដ្ឋ​នៅក្នុង រាជធានី​ខេត្ត​មួយចំនួន​ដែល មាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត កាលពី​ឆ្នាំ​២០១៣​កន្លងមក ក្នុងនោះ រួមមាន​លោក សេរី ប៊ុនឡុង ត្រូវ​ជាប់ពន្ធនាគារ​៦​ឆ្នាំ និង​ពិន័យ​ប្រាក់ ៥​លាន​រៀល លោក សេង សុខ​ម៉េង ជាប់ពន្ធនាគារ ៦​ឆ្នាំ​ពិន័យ​ប្រាក់ ៥​លាន​រៀល​និង​លោក អ៊ុំ ភិរម្យ ជាប់ពន្ធនាគារ ៥​ឆ្នាំ ហើយ​ពិន័យ​ប្រាក់​ចំនួន​៥​លាន​រៀល​ផងដែរ​៕rewaqs