ដកហូត​ប្រហិត​ត្រី​ឆ្កោកមាន​ផ្ទុក​សារធាតុ​គីមី​ជាង ១២​គ​.​ក្រ​. ​នៅ​ក្នុងផ្សារ​ដើម​គ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រី​កាំកុងត្រូល​ជាច្រើន​សាខា​ប្រចាំរាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ បាន ចុះ​ត្រួតពិនិត្យ​គុណភាព​ម្ហូបអាហារ តាម​បណ្តា​ផ្សារ​សំខាន់ៗ ចំនួន​៩ ដូចជា ៖ ផ្សារ​ជម្ពូ​វ័ន ផ្សារ ស៊ិន​ជូ​រី​ផ្លា​ហ្សា ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​អូរ​ឬ​ស្សី ផ្សារ​ដើម​គ ផ្សារ​ស្ទឹងមានជ័យ ផ្សារ​ធំថ្មី ផ្សារ​ទួល​ទំពូង និង​ផ្សារ​ច្បារអំពៅ​។​

​ក្នុង​ចំ​ណោ​ផ្សា​រទាំង​៩ ដែល​បាន​ចុះ​ពិនិត្យ មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ ប្រហិត​ត្រី​ឆ្កោក ប្រមាណ ១២​គីឡូក្រាម មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ បូរ៉ា​ក់​(Borax) ដាក់លក់​នៅ​ផ្សារ​ដើម​គរ ហើយ​បាន ធ្វើ​កំណត់ហេតុ​ដកហូត និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ចប់​ការទទួល​លក់ទំនិញ និង​ម្ហូបអាហារ​មាន​ផ្ទុក​សារ ធាតុគីមី​ហាមឃាត់ រហូតដល់​មានការ​កែប្រែ​គុណភាព​ជាថ្មី​៕