អ​តី​តៈ​មេដឹកនាំ ម៉ាឡេស៊ី ​ពីររូបរងការ​ចោទពីបទលួច​កែប្រែ​ឯកសារមូលនិធិ​របស់​1MDB
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

ម៉ាឡេស៊ី ៖ ​លោក ណា​ជីប រ៉ា​ហ្សា​ក់ ត្រូវបាន​ចោទ​ពីបទ​កែប្រែ​របាយការណ៍​នៃ​ការត្រួតពិនិត្យ​របស់រ​ដ្ឋា​ភិ​បាល ដើម្បី​ការពារ​ខ្លួនឯង​ពី​ទោសកំហុស​ក្នុង​អំពើពុករលួយ​នៃ​ការ​លួច​ប្រាក់​ពី​មូលនិធិ​រដ្ឋ ចំណែក​លោក អា​រុល ណាន់​ដា អ​តី​តៈ​ប្រធាន​ប្រធាន​1MDB ក៏​ស្ថិតក្នុង​ការចោទប្រកាន់​ស្រដៀង​គ្នា​នេះដែរ​។

ឯកសារ​ចោទប្រកាន់​បញ្ជាក់ថា លោក អា​រុល ណាន់​ដា ដែលជា​មន្ត្រីជាន់ខ្ពស់ 1MDB ត្រូវបាន​ចោទ​ពីបទ​កែប្រែ​ឯកសារ​ស៊ើបអង្កេត​មូលនិធិ 1MDB ។

​ទោះយ៉ាងណា លោក ណា​ជីប រ៉ា​ហ្សា​ក់ បដិសេធ​ចំពោះ​ការ​ចោទ​ទាំងឡាយ ដូចជា ការលាង​លុយ ការប្រព្រឹត្ត​អំ​ពោះ​ពុករលួយ ដែលជា​បញ្ហា​ធំ​នៃ​វិបត្តិ​1MDB បណ្ដាល​ឲ្យ​បាត់បង់​ប្រាក់ 4 ពាន់ 500 លាន​ដុល្លារ ៕