រយៈពេល​១១​ខែ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​គ្រប់​ប្រភេទ​បាន​ជាង ២​ពាន់​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​២០១៨ នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​សរុប ៨២២២,៨៧​ប៊ី​លាន​រៀល (​ប្រមាណ ២០៥៥,៧១​លាន​ដុល្លារ​) ស្មើនឹង ១០៦% នៃ​ផែនការ​។ ក្នុងនោះ ទំហំ​ចំណូល​លើស​ផែនការ ៥២៩,៣៧​ប៊ី​លាន​រៀល (​ប្រមាណ ១៣២,៣៣​លាន​ដុល្លារ​)​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ការប្រមូល​ពន្ធ​រយៈពេល ១១​ខែ នៅ​ឆ្នាំ​២០១៨​នេះ មានការ​កើនឡើង ៩១២,៣៦​ប៊ី​លាន​រៀល (​ប្រមាណ ២២៨,០៩​លាន​ដុល្លារ​) ស្មើនឹង ១២,៤៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ ២០១៧​។​

​សូមបញ្ជាក់ថា សម្រាប់​ខែ វិច្ឆិកា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​បាន ៧៥០,០២​ប៊ី​លាន​រៀល (​ប្រមាណ ១៨៧,៥០​លាន​ដុល្លារ​)៕