មេ​គយ​ខេត្ត និង​មេ​គយ​ច្រក​អន្តរ ជាតិ ​ប៉ោយប៉ែត​ដណ្តើម​គ្នា​ដាក់​ប៉ុស្តិ៍​កន្លែង​ខ្លាញ់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2015 ក+ ក-

ភ្នំពេញ៖​ថ្មីៗ​នេះ ក្រុម​ឈ្មួញ​បាន​ទម្លាយ​រឿង​ទំនាស់​ដណ្តើម​ទីតាំង​ដាក់​ប៉ុស្តិ៍​គោលដៅ​ចាំ ស្ទាក់ចាប់​រាល់​ទំនិញ​បទល្មើស ទំនិញ​លោតឆ័ត្រ និង​ទំនិញគេចពន្ធ​ប្រចាំ​គោលដៅ​ផ្លូវ​៥០ ស្ថិតនៅ​ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​ដែល​ពី​ដើម​គយ​ចល័ត​នេះ​ដាក់​ប៉ុស្តិ៍​នៅ​ចំណុច សាលា ក្រហម ឈរជើង​ដោយ​អនុ​សាខាគយ​ឈ្មោះ ទុង ប៊ុនធឿន រវាង​មេ​សាខាគយ​ខេត្តបន្ទាយមានជ័យ ថោង សុខាំ​ភូ និង​មេ​ស្នាក់ការ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​កម្ពុជា​-​សៀម ប៉ោយប៉ែត ដែល​ពី​ដើមទី​តាំង​នោះ គឺ​គយ​ច្រកទ្វារ ជា​អ្នក ក្តោប​ក្តាប់​គោលដៅ​បទល្មើស​ដ៏​ក្តៅគគុក​ហើយ​ត្រូវប៉ាន់​នោះ ។

​មានការ​ទម្លាយ​ថា ដោយសារតែ​ប៉ុស្តិ៍​គោលដៅ​ទីតាំង​ដាក់កុង​ត្រូល​ចាំ​កាក់​ទំនិញ​ក្តៅ​បទ​ល្មើ ស​សេដ្ឋកិច្ច ប្រចាំ​ចំណុច​ផ្លូវ ៥០ សំបូរ​ទំនិញ​បទល្មើស​អត់​បង់ពន្ធ​ចូល​រដ្ឋ ចេញ​តាម​ច្រករបៀង​ព្រំដែន​ពី​ថៃ សំបូរ​ទំនិញ​លោត ឆ័​ត្រ​យ៉ាង​មមាញឹក​នោះ ទើប​មេ​សាខាគយ ថោង សុខាំ​ភូ ក៏បាន​ទៅសុំ​ភ្លើង​ខៀវ​ពី​មេ​ខេត្តបន្ទាយមានជ័យ គោ ស៊ុម​សារឿ​ត ឱ្យ​បើកភ្លើង ខៀវ​ឱ្យ​ខ្លួន​ដើម្បី​ដណ្តើមយក​គោលដៅ​នោះ មកឱ្យ​សាខាគយ​ខេត្ត​ជា​អ្នក​ឈរជើង​ប្រចាំ ការ​ក្នុង​ការក្តោបក្តាប់​យក​ចំណូល​បទ ល្មើស​នេះ​ក្រោមរូបភាព​ប្រមូល​ពន្ធ​ចូល​រដ្ឋ​តែ​ធាតុពិត បែរជា​ប្រជែង​ដាក់​ប៉ុស្តិ៍​ចាប់​ឈ្មួញ​ជម្រិត​យកលុយ​ទៅ​ចែកគ្នា​យ៉ាង រំភើយ​បណ្តាលឱ្យ​គយ​ច្រកទ្វារ​ក្តៅក្រហាយ និង​សើចលែងសម ។ ហើយ​ព្រោះថា ចំណូល ពន្ធ​បទល្មើស​នៃ​តាម​ច្រករបៀង​ចេញ​ផ្លូវ​៥០ មកពី​ច្រករបៀង​ព្រំដែន​នេះ គឺជា​ផ្លូវ​វាង​យុទ្ធសាស្ត្រ​ដ៏​សុខសាន្ត​បំផុត សម្រាប់​គយ​ឃុបឃិត​ឱ្យ​ក្រុម​ឈ្មួញ​គេចពន្ធ និង​នាំ​ទំនិញ​លោតឆ័ត្រ​ខុសច្បាប់ ពី​សៀម​ចូល​ប្រទេស​កម្ពុជា ដែល​មិនគួរ​មើលរំលង នោះទេ ។​

តាម​ក្រុម​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​លោតឆ័ត្រ​ដែល​បង់​ឱ្យ​គយ​ជំនាញ តែ ១០% នោះ បាន​ទម្លាយ​ឱ្យ​កា​រិ​យា ល័យ​របស់​យើង​ដោយ​ឈឺ​សើច​ថា ពេលនេះ​ពួកគេ​មានការ​ពិបាក​ខ្លាំងណាស់ ក្នុងការ​បង់លុយ​ទៅឱ្យ​ក្រុម​គយ​ចល័ត ប្រចាំ​ការដែល​ពីមុន​គេ​បង់លុយ​ឱ្យ​គយ​ច្រក និង​ពេលនេះ បែរជា​តម្រូវឱ្យ​បង់​គយ​ចល័ត​សាខា​ទៀត​នោះ ដូច្នេះ​វា បានធ្វើឱ្យ​ក្រុម​ឈ្មួញ និង​ប្រជាពលរដ្ឋ​ស្រែក​ចា​ចរួច​ក៏​ទម្លាយ​រឿង​ដល់ដៃ​អ្នកកាសែត​តែម្តង ។​

​បើតាម​ក្រុម​ឈ្មួញ​ខាងលើ បាន​ទម្លាយ​ប្រធាន​ស្នាក់ការ​របស់​យើង​ដឹង​ទៀតថា ការដាក់​ប៉ុស្តិ៍​គោលដៅ​ដែល ដណ្តើមបាន​ពី​គយ​ច្រកទ្វារ​របស់លោក ឈួន ហៃ នេះ គឺ​លោក ថោង សុខាំ​ភូ បាន​ប្រើ​យុទ្ធសាស្ត្រ​ឱ្យ​ចៅហ្វាយខេត្ត គោ ស៊ុម​សារឿ​ត ចេញ​លិខិត​ឱ្យ​សាខាគយ​ចុះ​ដាក់​ប៉ុស្តិ៍​គោលដៅ ដើម្បី​ទប់ស្កាត់​ប្រមូល​ពន្ធ ។​

ផ្ទុយទៅវិញ ក្រោយពេល​ដណ្តើមបាន​គោលដៅ​ដាក់​ប៉ុស្តិ៍​គោលដៅ​របស់​គយ​ចល័ត​ច្រកទ្វារ បានសម្រេច ហើយ​នោះ បែរជា​មិនឃើញ​ទប់ស្កាត់​បទល្មើស​ទំនិញ​គេចពន្ធ​ឯណា បែរជា​ល្បី​គៀងគរ​ឱ្យ​ក្រុម​ឈ្មួញ​ទំនិញ​គេច ពន្ធ​ចូលមក​បង់លុយ​ខ្មៅ ឱ្យ​មេ​គយ​ច​ល័យ ទុង ប៊ុនធឿន ក្នុង​រូបភាព​បិទបាំង​គៃបំបាត់​ពន្ធ​រដ្ឋ​ធ្វើ​មានបាន​លើ ញើស​ឈាម​ជាតិ លើ​ខ្នង​រាស្ត្រ ខ្មែរ​យ៉ាង​ត្រជាក់​មេជើង​បំផុត ។​

​ប្រភព​ទម្លាយ​តាម​រូបភាព​ដែល​គេ​ឃើញ ក្រុម​រថយន្ត​កុងតឺន័រ​ដែល​រត់​ឆ្លងកាត់​ប៉ុស្តិ៍​គោលដៅ​ត្រួតពិនិត្យ នោះ គឺ​ដាច់ខាត​ត្រូវតែ Chek ឆ្លងកាត់ និង​ត្រួតពិនិត្យ​ដោយ​ម៉ាស៊ីន​ស្គេ​ន​ន័​រ ឬ​មន្ត្រី​ឱ្យ​រថយន្ត​កុងតឺន័រ​ឈប់ ដើម្បី ត្រួតពិនិត្យ ប៉ុន្តែ​ផ្ទុយទៅវិញ គេ​បែរជា​ឃើញតែ​ឡាន​ដឹកទំនិញ​តូចធំ​ធ្វើចរាចរ​ឆ្លងកាត់​ប៉ុស្តិ៍​គយ​ច​ល័យ របស់​សាខា ទៅមក​យ៉ាង​ពេញបន្ទុក​ក្នុង​១​យប់​១​ថ្ងៃ​រាប់សិប​ពាន់​គ្រឿង គេ​ឃើញតែ​ក្រុម​រត់ការ​ព្រូឡាន​រត់​យក​ស្រោម​កញ្ចប់ លុយ​ទៅ​បង់​ឱ្យ​គយ​ជាការ​ស្រេច ។​

​ជុំវិញ​ភាព​អសកម្ម​របស់​មេ​គយ​ច​ល័យ ទុង ប៊ុនធឿន និង​មេ​សាខាគយ​ខេត្តបន្ទាយមានជ័យ ថោង សុខាំ​ភូ នេះ​តាម​មន្ត្រី​ធំ​ក្រុមប្រឹក្សា​ខេត្ត​នេះ ១​រូប បាន​ទម្លាយ​រិះគន់​មេ​គយ និង​អនុ​គយ​សាខា​អស់នោះ​ទៀតថា មិនគួរ លោក​មេ​ខេត្តបន្ទាយមានជ័យ នូវ​ពីក្រោយ​ខ្នង​គយ ធ្វើឱ្យមាន​ករណី​កឹ​ប​កេង​លុយ​ពន្ធ​រដ្ឋ​ទៅធ្វើ​មានបាន​សម្រាប់ បុគ្គល​នោះទេ ។​

​ផ្ទុយទៅវិញ លុយខ្មៅ​ក្រោម​ការឃុបឃិត​គៃបំបាត់​ពន្ធ​រដ្ឋ​ពី​ទំនិញគេចពន្ធ ឬ​បង់ពន្ធ​ឃុបឃិត​តែ ១០%​នោះ ត្រូវបាន​គេ​បែងចែក​គ្នា​ទៅឱ្យ​មន្ត្រី​ចុះ​គោលដៅ​ជាមួយ​ដូចជា ប៉េអឹម ១០%, ប៉ូ​លិ​ខេត្ត ១០%, ថ្នាក់​ខេត្ត ៣០%, ក្រុម​គយ ៥០% ចូល​ហោប៉ៅ​ឯកជន​ខ្មុក ។ ដែល​គួរឱ្យ​សរសើរ​គំនិត ទុង ប៊ុនធឿន ក្នុងនាម​ជា​អនុសាខា និង​មេ​សាខាគយ ថោង សុខាំ​ភូ ពិតជា​ពូកែ​ស៊ុមគ្រលំ​បោក​ឱ្យ​មេ​ខេត្ត គោ ស៊ុម​សារឿ​ត ចេញ​លិខិត​ឱ្យ​ខ្លួន​ទៅ ដណ្តើម​ឈរ ជើង​នូវ​គោលដៅ​ផ្លូវ ៥០ បានសម្រេច កើប​ប្រមូល​លុយ​ធ្វើ​មានបាន​ពី​ការ​គៃបំបាត់​ពន្ធ​រដ្ឋ​ចែកគ្នា ធ្វើ​មានបាន​ពិតជា​មិនធម្មតា មែន ! ដែល​បញ្ហា​នេះ មិនគួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​សកម្មភាព​គៃ បំបាត់​ពន្ធ​រដ្ឋ​ខាងលើ នោះទេ ៕dsacxz