​ជប៉ុនប្រកាស​ទទួល​ពលករ​ពី​ប្រទេស​ចំនួន​៨ ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2018 ក+ ក-

ភ្នំពេញ ៖ ​រដ្ឋាភិបាល​ជប៉ុន ប្រកាស​ទទួលយក​ជន​បរទេស ក្នុងនាម​ជា​ពលករ​មាន​ជំនាញ​ជាក់លាក់​ប្រមាណ ជាង​១២​ម៉ឺន ដល់​១៥​ម៉ឺន​នាក់ អាចមាន​សិទ្ធិ​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន​។

រដ្ឋាភិបាល​ជប៉ុន បញ្ជាក់ថា ពលករ​មកពី​ប្រទេស​ចំនួន​៨ ក្នុងនោះ ក៏មាន​ពី​ប្រទេស វៀតណាម ហ្វីលីពីន និង​កម្ពុជា​ផងដែរ​។ ក្រៅពីនោះ​មាន ចិន ឥណ្ឌូនេស៊ី ថៃ និង មី​យ៉ាន់​ម៉ា ដែល​គម្រោង​នេះ នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ ខែមេសា ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់ដែរថា តាម​របាយ​ការ​ណ៌​របស់​ក្រសួង​ការងារ​នៃ​ប្រទេស​ជប៉ុន បង្ហាញថា កាលពី​ឆ្នាំ ២០១៧ មាន​កម្មសិក្សាការី ចំនួន​ជា ១​លាន ៩​សែន​នាក់ ដែល​បំពេញការងារ​ជា​អ្នក​ថែទាំ​មនុស្ស​ចាស់ នៅក្នុង​ប្រទេស​ជប៉ុន តែ​រដ្ឋាភិបាល​ជប៉ុន​នៅមាន​តម្រូវការ​ការងារ​នេះ ប្រមាណ​២​លាន ៤ សែន នាក់​បន្ថែមទៀត គិតដល់​ឆ្នាំ​២០២៥​ខាងមុខ​៕

( ​រូបភាពតំណាង ៖ ពលករខ្មែរចេញទៅប្រទេសកួរ៉េ )