​គិត​ត្រឹម​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​ហិរញ្ញប្បទាន​ពី​ចិន ប្រមាណ ៥.៨០០​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2018 ក+ ក-
​ភ្នំពេញ ៖ គិត​ត្រឹម​ចុងឆ្នាំ​២០១៨​នេះ ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ពី​រដ្ឋាភិបាល​នៃ​សា​ធា រណរ​ដ្ឋ ប្រជាមានិត​ចិន​ផ្តល់​ឲ្យ​កម្ពុ​ជាមាន​ចំនួន​សរុប​ប្រមាណ ៥.៨០០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ឥណទាន​សម្បទាន​មាន​សរុប​ចំនួន​ប្រមាណ ៤.៤០០ លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ក្នុង ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ចំនួន​ប្រមាណ ១.៤០០ លាន ដុល្លារ អាមេរិក​។

​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​សេចក្តីប្រកាស ព័​ត៍​មាន មួយ​ជុំវិញ​ការចុះហត្ថលេខា​រវាង​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ឯកឧត្តម Deng Boqing អនុប្រធាន ទីភ្នាក់ងារ ចិន សម្រាប់​កិច្ចសហប្រតិបត្តិការ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​រសៀល ថ្ងៃទី​១៣​ធ្នូ​។

ចំពោះ​ការចុះហត្ថលេខា​នាពេលនេះ គឺជា​ការចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ចំនួន​ពីរ​គឺ​៖ ១.​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​នូវ​ហិរញ្ញប្បទាន ឥត​សំណង​ចំនួន ១.២០០ លាន​យ័ន (​ប្រាក់​ចិន​)​។ ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​នឹងត្រូវ​ប្រើ ប្រាស់​សម្រាប់​អនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន និង​គម្រោង​សាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ សំខាន់ៗ​។ ២.​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន សម្រាប់ គម្រោង អភិវឌ្ឍន៍​អាងទឹក​រក្សា​ក្នុង​ខេត្តព្រះវិហារ ទឹកប្រាក់​ឥណទាន​មាន​ចំនួន ៦២២ លាន យ័ន​ចិន​។​

ភាគី​ទាំងពីរ កម្ពុជា​-​ចិន បាន​ហៅ​ការចុះហត្ថលេខា​នាពេលនេះ​ថា ជាការ​សបញ្ជាក់ ឲ្យ​ឃើញ​នូវ កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន និង​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ ក្នុងការ​ជម្រុញ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កំណើនសេដ្ឋកិច្ច និង កំណើន​ជីវភាព​របស់ ប្រជា ជន​នៃ​ប្រទេស​ទាំងពីរ​៕