ពលរដ្ឋ​​ត្អូញត្អែរពីតម្លៃអំពៅ​ធ្វើ​ស្ករចុះថោកត្រឹម ៣០ដុល្លារក្នុង​១​តោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2018 ក+ ក-

ស្វាយរៀង ៖ តម្លៃ​​អំពៅស្ករត្រឹមតែ ៣០​ដុល្លារ​ក្នុង​មួយ​តោន​នេះ បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ឃើញថា ថោក​ជាង​៨​ដុល្លារ ។ នេះ​បើ​គិត​ពីកម្រិតជាតិ​ស្ករ​បាន​១០.ccs តែបើ​កម្រិត​ជាតិ​ស្ករ​ទាបជាងនេះ គឺ​កាន់តែ​ខាត​ច្រើន​ជាងនឹងទៅទៀត​។

ដូចនេះ​នៅ​ឆ្នាំ​២០១៩​ខាងមុខ ផ្ទៃដី​មួយចំនួន នឹងត្រូវ​បាន​ប្តូរ​ពី​ដាំ​អំពៅស្ករ​មក​ដាំ​ដំណាំ​ផ្សេងៗ​វិញ ហើយ​ផ្ទៃដី​មួយចំនួនទៀត គឺ​ត្រូវ​បោះបង់ចោល​ទាំងស្រុង​។​

​លោក កុយ សា​រ៉េ​ន តំណាង​ឲ្យ​ក្រុមហ៊ុន អើ​ស​ធើ​ន​រ៉ា​យស៍ ហ្វៀ​ល ឌី​វេឡុ​ប​មេន ខូ​អិ​ល​ធី​ឌី ដាំ​ដំណាំ​អំពៅស្ករ​បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ក្នុង​ពិធី​បើក​ការប្រមូល​ផល​អំពៅស្ករ នៅ​ភូមិ​តា​ប៉ោ​ញ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក សុខ រស់ អភិបាលរង​ខេត្តស្វាយរៀង​៕