សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការចុះ​តម្លៃប្រើប្រាស់​អគ្គិសនី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2018 ក+ ក-

​ខេត្ត​ស្ទឹង​ត្រឹង ៖ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ពី​ការ​ចុះថ្លៃ​ប្រើប្រាស់​អគ្គិសនី​តាម​លំនៅឋាន​របស់​ប្រជាជន​។​
​សម្រាប់​ការប្រើប្រាស់​អគ្គិសនី​តាម​លំនៅឋាន សម្ដេច ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ ៖ ការប្រើប្រាស់​ពី ១-១០​គីឡូវ៉ាត់​ក្នុង​មួយខែ តម្លៃ​អគ្គិសនី​នឹងត្រូវ​ចុះ​ពី ៤៨០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ ៣៨០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខាងមុខ​។

ការប្រើប្រាស់​ពី ១១-៥០​គីឡូវ៉ាត់​ក្នុង​មួយខែ តម្លៃ​អគ្គិសនី​នឹងត្រូវ​ចុះ​ពី ៦១០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ ៤៨០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខាងមុខ​។ ការប្រើប្រាស់​ពី ៥១-២០០​គីឡូវ៉ាត់​ក្នុង​មួយខែ តម្លៃ​អគ្គិសនី​នឹងត្រូវ​ចុះ​ពី ៧៧០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ ៦១០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខាងមុខ​។ ការប្រើប្រាស់​ពី ២០០​គីឡូវ៉ាត់​ឡើងទៅ​ក្នុង​មួយខែ តម្លៃ​អគ្គិសនី​នឹងត្រូវ​ចុះ​ពី ៧៧០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ ៧៤០​រៀល​នៅ​ឆ្នាំ​២០១៩ និង ៧៣០​រៀល​នៅ​ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​បច្ចុប្បន្នកំពុង​អនុវត្តន៍​០១៦​សេន​៥០ ក្នុង​មួយ​គីឡូ​នៅ​ភ្នំពេញ និង ០១៦​សេន​៤០ នៅតាម​ខេត្ត នឹង​ចុះ​ទៅដល់ ០១៤​សេន ៧០​នៅ​ឆ្នាំ​២០១៩ និង​ទៅដល់ ០១៤​សេន​៦០​នៅ​ឆ្នាំ​២០២០​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្រាប់​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព​តម្លៃ​អគ្គិសនី នឹង​ចុះ​ទៅដល់ ៦១០​រៀល នៅ​ឆ្នាំ​២០១៩ និង​២០២០៕