​លោកស្រី អ៊ុង​សាន សូ​ជី ត្រូវបាន​ដកហូត​ពានរង្វាន់​ពី​មូលនិធិ​សិទ្ធិមនុស្ស​កូរ៉េខាងត្បូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2018 ក+ ក-

​កូរ៉េ ៖ អង្គការសិទ្ធិមនុស្ស​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងត្បូង ” មូលនិធិ​នៃ​ការចងចាំ ១៨ ឧសភា ” បានប្រកាស​ដក​ពានរ​ង្វាន់​ពី​លោកស្រី អ៊ុង​សាន សូ​ជី មេដឹកនាំ​មី​យ៉ាន់​ម៉ា ដោយសារ​មានការ​វាយប្រហារ​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ នេះ​បើតាម​ការប្រកាស​របស់​មូលនិធិ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។​

​មូលនិធិ​សិទ្ធិមនុស្ស​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា ការវាយប្រហារ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា គឺ​ប្រឆាំងនឹង​តម្លៃ​ពានរង្វាន់ ដែល​តំណាង​ឲ្យ​ការការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​។​
​គួររំឭកថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ អង្គការ​លើកលែងទោស​អន្តរជាតិ​ក៏បាន​សម្រេច​ដក​ពានរ​ង្វាន់​ដូចគ្នា​ពី​លោកស្រី អ៊ុង​សាន សូ​ជី ជុំវិញ​បញ្ហា​ការរំលោភបំពាន​ទៅលើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ៕ រូបភាព​៖ AFP