ក្រុមហ៊ុន​កូរ៉េ​ផលិត​ម្សៅ​មី​នៅ​ក្រុង​ក្រចេះ ផ្អាក​មួយរយៈ​ព្រោះ​ប៉ះពាល់​បរិស្ថាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2018 ក+ ក-

​ខេត្តក្រចេះ ៖ ក្រុមហ៊ុន​ម្សៅដំឡូង​មី​របស់​ប្រទេស​កូរ៉េ​ឈ្មោះ​(​ស៊ី​ង​សុង​) ផ្អាក​ការផលិត​មួយរយៈ​បន្តា​ប់​ពី​ជះក្លិន​ស្អុយ​មកលើ​ពលរដ្ឋ និង​បង្ហូរ​កាកសំណល​មិន​ស្អាត​ពី​ការកែច្នៃ ដំឡូង ចូលក្នុង​ទឹក​ព្រែក និង​អូរ ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង ខេត្តក្រចេះ​។​

​ក្រុមហ៊ុន​ផលិត​ម្សៅដំឡូង​មីរ​បស់​ប្រទេស​កូរ៉េ​ឈ្មោះ​(​ស៊ី​ង​សុង​)​ដ៏​ធំ​មួយ ដែលមាន​ទីតាំង​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៧ ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ បានប្រកាស​ផ្អាក​ការផលិត​ម្សៅដំឡូង​មី​មួយរយៈ​ចាប់ពី​ថ្ងៃទី​១៩ ខែធ្នូ នេះ​តទៅ បន្ទាប់ពី​កាកសំណល់​សល់​ពី​ការកែច្នៃ​បាន​ជះខ្លិន​ស្អុយ​មកលើ​ពលរដ្ឋ និង​បាន​បង្ហូរ​កាកសំណល​មិន​ស្អាត​ពី​ការកែច្នៃ​ដំឡូង​ចូលក្នុង​ទឹក​ព្រែក និង​អូរ ធ្វើ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ពលរ​ដ្ឋ ក៏ដូចជា​សត្វពាហនៈ​។ ក្រុមហ៊ុន​នឹង​ចាប់ដំណើរការ​ឡើងវិញ​នៅពេល​ជួសជុល​កែច្នៃ​ប្រ​ព័​ន្ឋ​កាកសំណល់​ឲ្យ​មាន​ភាពប្រសើ​ឡើងវិញ ។​

​លោក ឈឺ​ន រឹ​ទ្ឋ ចៅសង្កាត់​អូរឫស្សី ក្រុង​ក្រចេះ បានឱ្យដឹងថា អាជ្ញាធរ​ស្រុក និង​ក្រុង បាន​ចុះទៅពិនិត្យ​ដល់​ក្រុមហ៊ុន​ជា​ញឹកញាប់ និង​សំណូមពរ​ឱ្យ​ក្រុមហ៊ុន កែស​ម្រូ​ល​ប្រ​ព័​ន្ឋ​លូ​បង្ហូរ​កាកសំណល​ឱ្យបាន​ត្រឹមត្រូវ​។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​ម្សៅដំឡូង​នេះ បាន​ជួយ​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​បាន​ច្រើន ដូចជា​ការផ្តល់​ការងារ និង​ទិញ​ដំឡូង​ក្នុងតម្លៃ​ខ្ពស់​។ ​ក្រុមហ៊ុន តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ លើ​ជំហរ​ដោះស្រាយ​ពី​បញ្ហា​ចន្លោះប្រហោង​ដែល​បង្ក​ការ​ប៉ះ ពាល់​ដល់​ពលរដ្ឋ​៕