ភ្នំពេញ ៖ តាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។
តាមសេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្នុងស្មារតីបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិ ការ សហភាពអឺរ៉ុបកំពុងរៀបចំផ្តល់ហិរញ្ញប្បទានឥតសំណងសរុបចំនួន១១៥លានអឺរ៉ូ ប្រមាណ ១៣០លានដុល្លារ ឱ្យកម្ពុជា សម្រាប់កម្មវិធីចំនួន៣ មានដូចជា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចំនួន ២២លានអឺរ៉ូ ប្រមាណ ៣០លានដុល្លារ បន្ថែម។
កម្រោងនៃកម្មវិធីទាំងនោះរួមាន ជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ចំនួន ៨៧លានអឺរ៉ូ ប្រមាណ ៩៨លានដុល្លារ និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ចំនួន៦លានអឺរ៉ូ ប្រមាណ៦,៨លានដុល្លារទៀត៕