១១​ខែ​ឆ្នាំនេះ កម្ពុជា​រក​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ​បាន​ជាង​២៥០​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​កៅស៊ូ នៅ​ថ្ងៃទី​១៨ ខែធ្នូ នេះ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១១​ខែ​ឆ្នាំនេះ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​បាន​ជាង​១៨​ម៉ឺន​តោន ស្មើនឹង​ប្រមាណ​ជា ២៥០​លាន​ដុល្លារ​អាមេរិក​។

​របាយការណ៍​បាន​សន្និដ្ឋានថា ចំនួន​នេះ​បាន​កើនឡើង ២៣​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​តម្លៃ​កៅស៊ូ​ក៏បាន​ធ្លាក់ចុះ​ផងដែរ ក្នុង​រយៈពេល ១១​ខែ​កន្លងមកនេះ ដោយ​តម្លៃ​ជា​មធ្យម​គឺ ១.៣៣៦​ដុល្លារ​ក្នុង​១​តោន ធ្លាក់ចុះ ១៧​ភាគរយ​។​

​សូមបញ្ជាក់ថា កន្លងមកនេះ ជ័រកៅស៊ូ​របស់​កម្ពុជា​ត្រូវបាន​នាំចេញ​ទាំងស្រុង ទៅកាន់​ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ចិន និង​កូរ៉េខាងត្បូង​៕