ថៃ​ចូល​ភ្ជួរ​ដី​ធ្វើស្រែ​នៅ​តំបន់ហាម ឃាត់​ក្បែរ​បង្គោល​សីមា​លេខ​៤៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2015 ក+ ក-

​បន្ទាយមានជ័យ​៖ សមត្ថកិច្ច​កម្ពុជា កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២៨ ឧសភា បាន​ចុះទៅ​ឃាត់​ជនជាតិ​ថៃ​ពីរ​នាក់​ដែល​យក​ត្រាក់ទ័រ​១​គ្រឿង​ចូលមក​ភ្ជួរ​ដី​បម្រុង​ធ្វើស្រែ​ក្នុង​តំបន់​ឲ្យ​បញ្ឈប់​សក្មភាព ព្រោះ​ជា​តំបន់ហាមឃាត់​។​

​សកម្មភាព​ចូលមក​ភ្ជួរ​រាស់​ដោយ​បំពាន​នេះ ស្ថិតនៅ​ចំណុច​ខាងកើត​បង្គោល​សីមា​លេខ​៤៥ ប្រហែល​៨០០​ម៉ែត្រ ក្នុងភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ដ​បន្ទាយមានជ័យ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៨ ខែ ឧសភា ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា បាន​ចុះទៅ​ហាមឃាត់ និង​ទប់ស្កាត់​មិនឱ្យ​ភ្ជួរ​ដី​នោះទេ​។​

​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ថៃ ២​នាក់ រស់នៅ​ភូមិ​ថ្មី ឃុំ​គោក​ធ្យូង ស្រុក​គោក​ធ្យូង ខេត្ដ​ស្រះកែវ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ បាន​យក​ត្រាក់ទ័រ​ចំនួន ១​គ្រឿង ចូលមក​ភ្ជួរ​ដី​បម្រុង​ធ្វើស្រែ​ក្នុង​តំបន់ ហាមឃាត់​នៅ​ចំណុច​ខាងកើត​បង្គោល​សីមា​លេខ​៤៥ ប្រហែល​៨០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ដ​បន្ទាយមានជ័យ ឈម នឹង​ភូមិ​ថ្មី ឃុំ​គោក​ធ្យូង ស្រុក​គោក​ធ្យូង ខេត្ដ​ស្រះកែវ ប្រទេស​ថៃ ។​សកម្មភាព​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កម្ពុជា​រួមមាន​វរៈ​នគរបាល ការពារ​ព្រំដែន​គោក លេខ​៩១១ និង​វរៈ​យោធា ៥១៥ ចុះទៅ​ហាមឃាត់ មិនឱ្យ​ភ្ជួរ​ដី​នោះទេ​ក្រោយពេល​ត្រូវ​ប្រជាជន​ថៃ​នោះ​បានធ្វើ​សកម្មភាព​ដោយ​យក​ត្រាក់ទ័រ​ភ្ជួរ​ដី​មួយគ្រឿង​បាន​ចំនួន ៤០​ម៉ែត្រ​គុណ​៤០​ម៉ែត្រ រួចហើយនោះ​។

​សេចក្ដីរាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្រោយពី​សមត្ថកិច្ច​កម្ពុ​ជា ចុះទៅ​ហាមឃាត់​ប្រជាជន​ថៃ​បាន ផ្អាក​សកម្មភាព ហើយក៏​រត់​ទៅប្ដឹង តម្រួតការពារ​ព្រំដែន​របស់គេ​។ ទន្ទឹម​នោះគេ​ឃើញ​តម្រួត​ថៃ​ចំនួន ៥​នាក់ ចេញមុខ​មក​ធ្វើ​អន្ដរាគមន៍ ដើម្បី​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​កម្ពុជា​ដោយ​សុំឱ្យ​ប្រជាជន​ទាំង​២ នាក់​របស់គេ បាន​ភ្ជួរ​ដី​ធ្វើស្រែ​វិញ ក៏ប៉ុន្ដែ​នៅពេលនោះ សមត្ថកិច្ច​កម្ពុជា​មិន​អនុញ្ញាត​នោះទេ​។

​សមត្ថកិច្ច​កម្ពុជា​លើក​បង្ហាញ​ហេតុផល​ប្រាប់​តម្រួត​ថៃ​ថា ដី​តំបន់​នេះ គឺជា​ដី​តំបន់​កន្លងមក​គ្មាន​ភាគី​ណា​អាច ធ្វើ​អ្វី​បាន​នោះឡើយ ករណីនេះ​រង់ចាំ​ទុក ឱ្យ​ថ្នាក់លើ​នៃ​ប្រទេស​ទាំង​២​ដោះស្រាយ សិន​។ បន្ទាប់ពី​សមត្ថកិច្ច​ក​ម្ពុ​ជា​ពន្យល់ ដល់​តម្រួត​ថៃ​រួចរាល់​នៅវេលា​ម៉ោង ១២​និង​៥០​ថ្ងៃរសៀល​ថ្ងៃ​ដដែល តម្រួត​ថៃ និង​ប្រជាជន​ថៃ​ទាំងនោះ​ក៏​ត្រឡប់​ទៅវិញ ដោយ​គ្មាន​បញ្ហា​ប្រឈមមុខ​ដាក់គ្នា​ធ្ងន់ធ្ងរ​នោះទេ​៕bnmza

gtfr

 

gtfswe