CDC អនុម័ត​បើក​គម្រោង​វិនិយោគ​ចំនួន​១១​ថ្មី​ទៀត សរុប​ទុន​ជិត ៣០០​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2018 ក+ ក-

​ភ្នំពេញ ៖ ចុងឆ្នាំ​នេះ គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​១១​ថ្មី​ទៀតហើយ ត្រូវបាន​ក្រុមប្រឹក្សា​អភិ វឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ឲ្យ​ដំណើរការ ដោយ​សរុប​ទុនវិនិយោគ ប្រមាណ​២៩៦​លាន​ដុល្លារ បង្កើត​ការងារ​ថ្មី​រាប់ពាន់​កន្លែង​។

​តាមរយៈ Facebook ផ្លូវការ​របស់ CDC បាន​បញ្ជាក់ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ឯកភាព​ឱ្យធ្វើ​ការវិនិយោគ​តែ​ពុំមាន​ការលើកទឹកចិត្ត សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន XIAMENT TOBACCO (CAMBODIA) CO.,LTD. ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២.៧៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧១​កន្លែង​។​

​ជាមួយគ្នានេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ក៏បាន​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម ៖
១៖ FAR EAST IMPORT EXPORT CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា និង​ស្រា​បៀរ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ១៣.១៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៦០​កន្លែង​។​

២៖ GO FRESH F & B CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកក្រូច ទឹក​ផ្លែឈើ ទឹកបរិសុទ្ធ និង​នំ​ស្រួយ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត តាកែវ មាន​ទុនវិនិយោគ​ប្រមាណ ១៧.៥៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨២១​កន្លែង​។​

៣៖ LIEFENG OUTDOORS (CAMBODIA) CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ដេរអាវ​សុវត្ថិភាព តង់ និង​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពេ​ជ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៥.៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,៦០១​កន្លែង​។​

៤៖ LAMUES LIGHT ENTERPRISE CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​អំពូល​ភ្លើងពណ៌​សម្រាប់​តាំង​លម្អ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ មាន​ទុន វិនិយោគ​ប្រមាណ ៥.៦៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥១៨​កន្លែង​។​

៥៖ ALEX CORPORATION. គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០KV ពី​ស្ថានីយ​វា​រី អគ្គិសនី​ស្ទឹង​តា​តៃ (​ខេត្តកោះកុង​) មក​រាជធានី​ភ្នំពេញ (​ស្ថានីយ​បែក​ចាន​) តាម​រូបភាព សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) មាន​ទុនវិនិយោគ​ប្រមាណ ១៣៦.៦៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤​កន្លែង​។​

៦៖ LAN KAY PLASTIC TECHNOLOGY (CAMBODIA) CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក “​កែវ ដប ចាន ប្រអប់ ថង់​…” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២.៩៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៨​កន្លែង​។​

៧៖ DER SHENG FA PACKAGING INDUSTRIAL CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បោង ប្លា​ស្ទិ​ក និង​បោះពុម្ព ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ក្រុម​៨ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២.២៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៧​កន្លែង​។​

៨៖ S.H.R.N.G INVESTMENT CO.,LTD. គម្រោង​ធ្វើ​អាជីវកម្ម​ថ្ម​អារ (​ថ្ម​ម៉ាប​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់ភ្នំ​ជំរាល ភូមិ​ព្រៃ​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ៤.៦៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៦​កន្លែង​។​

៩៖ DONGLIANG PAPER MILL INDUSTRY TECHNOLOGY (CAMBODIA) CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​វេច​ខ្ចប់​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ទុនវិនិយោគ​ប្រមាណ ១១.១១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤០១​កន្លែង​។​

១០៖ SCORPIO CAMTRIP CO.,LTD. គម្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៦០០​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​លេខ​៨ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៩៤.៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,២២១​កន្លែង​៕