​ដើមខែ​កុម្ភៈ​ឆ្នាំក្រោយ តម្លៃ​អគ្គិសនី​នៅ​ភ្នំពេញ​នឹង​ចុះ​ត្រឹម ៤៨០​រៀល​/​គីឡូវ៉ាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2018 ក+ ក-

​ភ្នំពេញ ៖ ត្រឹម​សប្តាហ៍​ទី​៣ ខែមករា ឆ្នាំ​២០១៩ តម្លៃ​ចរន្តអគ្គិសនី​នៅ​ភ្នំពេញ នឹង​ចុះ​នៅ ត្រឹម​តម្លៃ​៤៨០​រៀល ក្នុង​មួយ​គីឡូវ៉ាត់​។ នេះ​បើតាម​កិច្ចប្រជុំ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែធ្នូ ។

​លោក កែវ រតនៈ បាន​លើកឡើងថា អគ្គិសនី​កម្ពុជា មាន​បញ្ហា​ប្រឈម​ច្រើន លើ​បញ្ហា​នៃ​ការផ្តល់សេវា​អគ្គិសនី ជូន​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ ដែល​រក​ស៉ី​នៅក្នុង​ផ្សារ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខុន​ដូ​។ សម្រាប់​ខុន​ដូ ភ្លើង​ដែល​ផ្គត់ផ្គង់​ដោយ​ឯកជន ចែកចាយ​បន្ត​មានតម្លៃ ចាប់ពី​១.៥០០ ទៅ​២.០០០​រៀល ហើយ​បញ្ហា​នេះ បាន​នឹង​កំពុង​ប្រជុំ ដើម្បី​ធ្វើការ​ដោះស្រាយ ដោយសារតែ​អគ្គិសនី​កម្ពុជា ជា​អ្នកលក់ដូរ​ភ្លើង ជា​អ្នកផ្តល់សិទ្ធិ​ចែកចាយ ជា​អ្នកមាន​សិទ្ធិ​ចែកចាយ និង​កំណត់​តម្លៃ​ភ្លើងអគ្គិសនី​។

ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២១ ខែធ្​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នូ បាន​ប្តេជ្ញា​ថា ត្រឹម​សប្តាហ៍​ទី​៣ ខែមករា ឆ្នាំ​២០១៩ តម្លៃ​អគ្គិសនី​កម្ពុជា​នៅ​ភ្នំពេញ នឹង​ចុះ​ត្រឹម​តម្លៃ ៤៨០​រៀល ក្នុង​មួយ​គីឡូវ៉ាត់​។ ជាងនេះទៅទៀត នៅ​ឆ្នាំក្រោយ ក្រុម​ជំនាញ​នឹង​កែទម្រង់​វិក្កយបត្រ​ថ្មី ដើម្បី​បម្រើសេវា​ឱ្យ​កាន់តែ​ខិតជិត​ពលរដ្ឋ ​។

បើតាម​ផែនការ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ ខាងមុខ តម្លៃ​ភ្លើង​នឹង​ចុះ​ទៅតាម​ការ កំណត់​ថ្មី​របស់​រាជរដ្ឋាភិបាល​តម្លៃ ៤៨០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ នៅតាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ស្របតាម​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ដាក់ចេញ​ឱ្យ​អគ្គិសនី​បញ្ចុះតម្លៃ​ភ្លើង​ចាប់ពី​ថ្ងៃ​០១ ខែមករា ឆ្នាំ​២០១៩ ។​

​លោក កែវ រតនៈ បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន AKP ថា អគ្គិសនី​កម្ពុជា មាន​បញ្ហា​ប្រឈម​ច្រើន លើ​បញ្ហា ការផ្តល់សេវា​អគ្គិសនី​ជូន​ពលរដ្ឋ ពិសេស​ពលរដ្ឋ​ដែល​រកស៊ី​នៅក្នុង​ផ្សារ និង​ពលរដ្ឋ​រស់នៅក្នុង​ខុន​ដូ ។ គាត់​ស្នើឱ្យ​អាជ្ញាធរ​ខណ្ឌ​-​សង្កាត់ សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក្នុងការ​ធ្វើបញ្ជី​តូប និង​វិក្កយបត្រ​ភ្លើង​នៅក្នុង​ផ្សារ ដើម្បី​ធ្វើសំណើ​មក​ក្រុង ក៏ដូចជា​ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី និង​ក្រសួង​ពាក់ព័ន្ធ ។​

​អគ្គនាយក​អគ្គិសនី​កម្ពុជា​រូបនេះ បញ្ជាក់ថា ការអនុវត្ត​នេះ ក្រុមការងារ​ក្រោម​ការសហការ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹងធ្វើ​ឱ្យបាន​ជោគជ័យ​យ៉ាងយូរ​ក្នុង​សប្តាហ៍​ទី​៣ ក្នុង​ខែមករា ឆ្នាំ​២០១៩ ដោយ​អគ្គិសនី​នឹង​បញ្ចុះតម្លៃ​ទៅតាម​ការកំណត់​ថ្មី របស់​រាជរដ្ឋាភិបាល ។ លោក​បន្ថែមថា នៅ​ឆ្នាំ​២០១៩ ខាងមុខ ក្រុម​ជំនាញ​នឹង​កែទម្រង់​វិក្កយបត្រ​ថ្មី ដើម្បីឱ្យ​សេវា​ខិតជិត​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល​ជូន​ពលរដ្ឋ​។​

​លោក កែវ រតនៈ បាន​បញ្ជាក់ថា បើសិនជា​ក្រុមហ៊ុន​ឯកជន​នៅក្នុង​ផ្សារ​នានា​មិន​អនុវត្តតាម កម្លាំង​ជំនាញ​នឹង​បិទ​អាជីវកម្ម​តែម្តង​៕