ចំណូល​​វិស័ពាណិជ្ជកម្មកម្ពុជា​នៅ​ឆ្នាំ​២០១៨ ប្រមាណ​ជាង ២៤​ពាន់​៩​រយ លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2018 ក+ ក-

​ភ្នំពេញ ៖ ឆ្នាំ​២៩១៨ ទំហំ​ពាណិជ្ជ​ម្ម​របស់​កម្ពុជា មាន​ទឹកប្រាក់​ជិត ២៥​ពាន់​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​ជាង ១១​ពាន់​លាន​ដុល្លារ និង​នាំចូល​ប្រមាណ​ជាង ១៣​ពាន់​លាន​ដុល្លារ​។

​តាម​របាយការណ៍​នៃ​ការនាំចេញ​-​នាំចូល របស់​កម្ពុជា នៅ​ក្នុ​ពិធី​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​មួយឆ្នាំ​របស់​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា សម្រាប់​ការនាំចេញ​ទំនិញ របស់​កម្ពុជា​ទៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ គិត​ជា​ទឹកប្រាក់ ១១​ពាន់ ២១៥​លាន​ដុល្លារ តួលេខ​នៃ​ការនាំចេញ​នេះ មានការ​កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ដែលមាន​ត្រឹមតែ​១០​ពាន់ ៧៧៧​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ដោយឡែក សម្រាប់​ការនាំ​ចូល​របស់​កម្ពុជា​វិញ ក៏មាន​ចំនួន​ច្រើន​ផងដែរ ប្រមាណ​ជា ១៣.៧៧១​លាន​ដុល្លារ កើនឡើង​ជាង​ឆ្នាំ​២០១៧ ដែលមាន​ត្រឹមតែ ១៣,០១៩​លាន​ដុល្លារ​។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា «​ក្នុង​ឆ្នាំ​២០១៨ នេះ ការនាំចេញ​របស់​កម្ពុ​ជា មានការ​កើនឡើង​ចំនួន ១០% កំណើន​នេះ ទទួលបាន​ពី ការកើនឡើង​នៃ​វិស័យ​កាត់ដេរ និង​ការនាំចេញ​ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម តាមរយៈ​ការខិតខំ​បើក​ច្រក​ទីផ្សារ​នាំចេញ​ទៅកាន់​ជាង ១៤៧​ប្រទេស​នៅ​ទូទាំង​ពិភពលោក​»៕