ឆ្នាំ​២០១៨ ក្រសួង​រៀបចំ​ដែនដី ប្រមូលបាន​ចំណូល​ជិត ៩៨​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2018 ក+ ក-

​ភ្នំពេញ ៖ បើតាម​ខ្លឹមសារ​នៃ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ថ្មី​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ម្សិលមិញ នេះ ក្រោម​វត្តមាន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា ក្រសួង​រៀបចំ​ដែនដី អា​ចរក​ចំណូល​ពី​សេវា​សុរិយោដី សេវា​សំណង់ ពី​ការជួល​ទីតាំង​រោងចក្រ សហគ្រាស និង​បាន​ពី​ពន្ធ​លើ​ការផ្ទេរ​អចលនទ្រព្យ នៅ​អង្គភាព​ពន្ធដារ​ផង សរុប​(​ប្រមាណ ៣៩០ ៤៧៦ ៤៤២ ៧១១ រៀល​) ប្រមាណ​ជិត ៩៨​លាន​ដុល្លារ អាមេរិក​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់​ឲ្យ​ដឹង​បន្ថែមថា ចំណូល​បាន​ពី​ការជួល​ទីតាំង​រោងចក្រ សហគ្រាស មាន​ចំនួន ២៨១ ៦៤៨ ៨៨៨ រៀល​ និង​ចំណូល​ពី​ពន្ធ​លើ​ការផ្ទេរ​អចលនទ្រព្យ ដែល​ប្រមូល​នៅ​អង្គភាព​ពន្ធដារ បាន​ចំនួន​ ៣២៧ ៨៦៧ ៩៥៩ ៣៥៤​រៀល​៕