កម្ពុជា​ ​ចាប់​ដៃគូ​ជាមួយ​រុស្ស៊ី ដើម្បី​នាំចេញ​សម្លៀកបំពាក់​សម្រាប់​រដូវ​រងា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ដៃគូ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប​-​អាស៊ី ក្នុងនោះ​គឺ​ទ្វេភាគី​ជាមួយ​ប្រទេស​រុស្ស៊ី ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការនាំចេញ​សម្លៀកបំពាក់​សម្រាប់​រដូវ​រងា អាវ​រោមសត្វ ឬ​អាវធំ ដែលជា​សក្ដានុពល ក្នុងការ​ព ង្រី​ក​ទីផ្សារ​ធំ​ជាមួយ​ប្រទេសរ​ស្ស៊ី​។

​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៨ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ ថ្ងៃទី​២៤ ខែធ្នូ លោក ប៉ាន សូរ​ស័ក្ដិ បាន​អះអាងថា ក្រៅពី​រុស្ស៊ី ទីផ្សារ​ធំ​របស់​កម្ពុជា ដែល មាន​មនុស្ស​ជាង​ពាក់កណ្ដាល​ពិភពលោក ដូចជា​ប្រទេស​ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្ដ្រាលី និង​ប្រទេស ណូ​វែ​ល​សេ​ឡង់ ក៏​ជាការ​រំពឹង​សម្រាប់​ឆ្នាំ​២០១៩ ខាងមុខ​៕