ឃាត់ខ្លួន​អ្នក​ប្រើ​គ្រឿងញៀន​ស៊ី​ហ្សា ក្នុង​ក្លឹប សាហា​រ៉ា ចំនួន​៥០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2015 ក+ ក-

​ភ្នំពេញ​៖ អ្នកប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​ស៊ី​ហ្សា​ប្រមាណ​៥០​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការសំអាត​ប្រាក់ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​រួម​និង​វត្ថុតាង​មួយចំនួន​នៅក្នុង​ក្លឹប​កម្សាន្ត​មួយកន្លែង​ក្នុង​ខណ្ឌចំការមន​។​

​តាម​មន្ត្រី​មាន​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មនុស្ស​៥០​នាក់ ដែល​កំពុង​វក់​ឈ្លក់​វង្វេង​ញៀន នឹង​ការជក់​ស៊ី​ហ្សា ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃទី​២៩ ខែឧសភា នៅក្នុង​ក្លិប​សាហា​រ៉ា ដែលមាន​ទីតាំង ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​សមត្ថកិច្ច​បញជាក់ថា អ្នកប្រើប្រាស់​ស៊ី​ហ្សា​ចំនួន ៥០​នាក់ ត្រូវ​បា​ឃាត់ខ្លួន​ក្នុងនោះ​ស្រី​១១​នាក់​។ ក្រៅពីនោះ សមត្ថកិច្ច​ចាប់បាន​យក​វត្ថុតាង​រួមមានៈ ឧបករណ៍​ជក់​ស៊ី​ហ្សា​ចំនួន​២០​បំពង់ ដំណាប់​ស៊ី​ហ្សា​ចំនួន​២​កញ្ចប់ ដាវ​សាម​រ៉ៃ​ចំនួន​២ និង​ម៉ូតូ ២៩​គ្រឿង​។​

​គួរ​បញ្ជាក់ថា​អ្នកប្រើប្រាស់​ស៊ី​ហ្សា​ទាំងនេះ ភាគច្រើន​មាន​វ័យក្មេងៗ​ជា​កូនអ្នកមាន​លុយ ហើយ​ពួកគេ​កំពុងតែ​ដើរទៅ​រក​ផ្លូវខុស​ដែល​មិន​ត្រឹមតែ​ប៉ះពាល់​អនាគត​ដ៏​ធ្ងន់ធ្ងរ​របស់​ពួ​គេ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​បង្កបញ្ហា​ដល់​សង្គមជាតិ​ថែម​ទៀតផង​៕ រដ្ឋាpqdag