ព្រះមហាក្សត្រ​ថៃ យាង​ចូល​មន្ទីរ ពេទ្យ​ជាថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2015 ក+ ក-

ថៃ៖​ព្រះ​ចៅ Bhumibol Adulyadej របស់​ប្រទេស​ថៃ កាលពី​ម្សិលមិញ​បាន​វិលត្រឡប់​មកកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក​ជាថ្មី ជាមួយនឹង​ព្រះ​អគ្គមហេសី របស់​ព្រះអង្គ ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​។​

AFP បាន​ផ្សាយ​នៅ​ថ្ងៃទី ១ មិថុនា នេះ​ថា រហូតមកដល់​ពេលនេះ គេ​នៅ​ពុំទាន់​បានទទួល​ព័ត៌មាន​ណាមួយ ពី​អកា​រៈ​រោគ​របស់​ព្រះអង្គ​នៅឡើយ​ទេ​។ ប៉ុន្តែ​ព្រះ​ចៅ Bhumibol ដែល​សោយរាជ្យ​បានយូរ​ជាងគេ​លើ​សកលលោក​នេះ បាន​រង​នូវ​អា​ការៈឈឺ​សុខភាព​ទ្រុឌទ្រោម​ខ្លាំង នៅ​រយៈពេល​ពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ​។​

ព្រះ​ចៅ​Bhumibol​រូបនេះ ព្រះ​អង្គជា​ព្រះមហាក្សត្រ​ដែល​ទទួលបាន​ការគោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​បំផុត​ពី​សំណាក់​ប្រជាពលរដ្ឋ​ថៃ​គ្រប់ៗ​រូប​។​ចាប់តាំងពី​ឆ្នាំ​២០០៩​មក គេ​បាន​សង្កេតឃើញ ព្រះអង្គ​យាង​ចេញ និង​ចូល​មន្ទីរពេទ្យ​ជារឿយៗ​។ ក្នុង​ព្រះ​ជន្មាយុ ៨៧​ព្រះវស្សា ព្រះអង្គ បានសម្រេច​ព្រះទ័យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទីក្រុង​ហួ​ហ៊ី​ន ដែលជា​ព្រះរាជតំណាក់ សម្រាប់​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​។​

Bhumibol បាន​ចំណាយពេល​ប្រាំពីរ​ខែ​នៅ​មន្ទីរពេទ្យ Siriraj convalescing ទីក្រុង​បាងកក បន្ទាប់ពី​វះកាត់​ដើម្បី​យកចេញ​ក្រពះ​នោម​របស់​ទ្រង់​នៅក្នុង​ខែតុលា​ឆ្នាំ​២០១៤​។​
Bhumibol មាន​ព្រះ​ជន្មាយុ ៨៧​ព្រះវស្សា​ទៅហើយ ដោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អាការៈរោគ​របស់​ព្រះអង្គ​ហាក់​ដុនដាប​ខ្លាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​សុខភាព​របស់​ទ្រង់​។​

​យ៉ាងណាក៏ដោយ ព្រះអង្គ​ត្រូវបាន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ថៃ គោរព​ស្រឡាញ់ និង​ចាត់ទុកជា​វីរៈបុរស​ជាតិ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​បាន​ដឹកនាំ​ប្រទេសជាតិ ទៅរក​ការអភិវឌ្ឍ​៕eoqsx