ឆ្នាំ​២០១៨ ​ខេត្ត​កែបបង្កើនបាន​ផល​នេសាទ​សមុទ្រ​ជាង​៥​ពាន់​តោន លើស​ឆ្នាំមុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2019 ក+ ក-

​ខេត្ត​កែប ៖ តាម​របាយការណ៍​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​បង្ហាញថា​ឆ្នាំ​២០១៨ នេះ ផល​នេសាទ​សមុទ្រ​ខេត្ត​កែប បាន​ប្រមាណ ៥.១០០​តោន កើនឡើង​លើស​ឆ្នាំមុន​ជាង​មួយរយ​តោន​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​កែប លោក ជុគ វីរៈ បាន​ប្រាប់​ឲ្យ​ដឹងថា ផល​នេសាទ​សមុទ្រ​ខេត្ត​កែប​មាន​ច្រើន​ប្រភេទ ហើយ​នៅ​ឆ្នាំនេះ​ប្រមូលបាន​ចំនួន​៥.១០០​តោន ច្រើន​ឆ្នាំមុន​ជាង​មុន​ដូចជា ត្រី មឹក ក្តាម បង្គារ ប​បែប ខ្យង ជាដើម និង​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្ត និង​ចែកចាយ​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​កម្ពុជា​។
​លោក​ថា ដោយសារ​ចំនួន​អ្នកនេសាទ​កើនឡើង បានធ្វើ​ឲ្យ​ឆ្នាំនេះ តម្លៃ​ក្តាម​ធ្លាក់ចុះ​ទាប​ជាង​ឆ្នាំមុន​ផងដែរ​។

​សូមជម្រាបថា ខេត្ត​កែប ជា​ខេត្ត​ទេសចរណ៍​តំបន់ឆ្នេរ​ដ៏​ទាក់ទាញ​របស់​កម្ពុជា ​និងមាន​ឈ្មោះល្បីល្បាញ​ទទួលបាន​ពានរង្វាន់​ជាច្រើន​ទាំង​ក្នុង​គ្របខណ្ឌ​ជាតិ និង​អាស៊ាន ក្រៅពីនោះ ក៏មាន​ធនធាន​សមុទ្រ​ដ៏​សម្បូរបែប​ផងដែរ​៕