ក្រុម​ជំនាញ កំពុង​ចាប់ផ្ដើម​ផ្គុំ​ដំឡើង​កៅអី​នៅ​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2019 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៩ មករា ២០១៩ នេះ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​លោក Wang Chun Xian ដែលជា​តំណាង​ក្រសួងពាណិជ្ជកម្ម​ចិន បាន​អញ្ជើញ​ទៅធ្វើជា​សាក្សី និង​ពិនិត្យ​ការ​ផ្គុំ​ដំឡើង​កៅអី សម្រាប់​អង្គុយ​ទស្សនា​បាល់ទាត់ ក្នុង​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ​។​

​ការ​ផ្គុំ​កៅអី​ថ្ម​នេះ មាន​ចំនួន ៤.៦២៤​ផ្ទាំង ជណ្ដើរ​មាន ២.៣៩២​កាំ និង​បង្កាន់ដៃ ចំនួន ១៩២ ។ កៅអី​នេះ អាច​ផ្ទុក​មនុស្ស​បាន​ចំនួន ៥៥.០០០​នាក់ និង​កៅអី​បម្រុង​ចំនួន ៥.០០០ កៅអី​។ កីឡដ្ឋាន​នេះ មាន​សមត្ថភាព​ជម្លៀស​មនុស្ស​ដោយ​ប្រើពេល​តែ ៧​នាទី​ប៉ុណ្ណោះ ។

​សូមបញ្ជាក់ថា ពហុ​កីឡដ្ឋាន ដែល​ធ្វើឡើង ក្រោម​ជំនួយឥតសំណង របស់​រដ្ឋាភិបាល​ចិន​នេះ មាន តម្លៃ​ជាង ១៦០ ឮលាន​ដុល្លារ​សហរដ្ឋអាមេរិក ។ មកទល់ពេលនេះ កសាង​សម្រេចបាន​ជាង ៤០ ភាគរយ​។ បើតាម​ការគ្រោងទុក ការសាងសង់ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០ ដែល​ពេលនោះ រដ្ឋា ភិ​បាល​ចិន នឹង​ប្រគល់ជូន​រដ្ឋាភិបាល​កម្ពុ​ជា តែម្ដង ៕