លោក គង់ គាំ និង​លោក គង់ បូរ៉ា បានដាក់​លិខិត​សុំ​ធ្វើ​នយោបាយ​រួចរាល់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2019 ក+ ក-

​ភ្នំពេញ ៖ លោក គង់ គាំ និង​លោក គង់ បូរ៉ា ជា​កូនប្រុស អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស សង្គ្រោះ ជាតិ បានដាក់​លិខិត​ជា​ផ្លូវ​ការព្រម​គ្នា​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​ជាថ្មី​ឡើង វិញ​។

​លោក គង់ បូរ៉ា បញ្ជាក់​នៅលើ​បណ្តាញ​សង្គម facebook​ផ្ទាល់ខ្លួន​ថា លោក​ធ្វើ​នេះ គឺ​ប្រឆាំងនឹង ការអំពាវនាវ​របស់​លោក សម រង្ស៊ី ដែល​តាំងខ្លួន​ជា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក្រៅច្បាប់ នឹង​នាំ​អន្តរជាតិ​មក​បំផ្លាញ​កម្ពុជា​។ លោក​បញ្ជាក់ថា​«​ខ្ញុំ គង់ បូរ៉ា មិនអាច​បន្ត​រួម​ដំណើរ​ក្នុង​អំពើ​ក្បត់ ប្រទេស ក្បត់​ប្រជាពលរដ្ឋ​តទៅទៀត​បានឡើយ​»​។​

​យ៉ាងណាក៏ដោយ មកដល់ពេលនេះ ក្រៅពី​លោក គង់ គាំ និង​លោក គង់ បូរ៉ា មិនទាន់​ឃើញ សមាសភាព​ទាំង​ជាង​១០០​នាក់ របស់​អតីត​គណបក្សប្រឆាំង បង្ហាញ​បំណង​សុំ​សិទ្ធិ​នយោបាយ​ឡើងវិញ នោះទេ​៕