ព្រឹក​ថ្ងៃទី​១១ មករា នេះ ព្រឹទ្ធសភា​បន្ត​សម័យប្រជុំ​ពិនិត្យ​សេចក្តីស្នើច្បាប់ពាក់ព័ន្ធ​នឹង​រដ្ឋបាល​រាជធានី​-​ខេត្ត​-​ក្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2019 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ នេះ ព្រឹទ្ធសភា​កម្ពុជា បានចេញ​សេចក្ដីប្រកាស ព័ត៌មាន​ផ្លូវការ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ព្រឹទ្ធសភា ក្រោម​អធិបតីភាព សម្ដេច​វិបុល សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។

​កិច្ចប្រជុំនេះ ធ្វើឡើងនៅបន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក ហើយគណៈកម្មាធិការ អចិន្ដ្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ស្អែក​នេះ ដើម្បី​បន្ដ​សម័យ ប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែលមាន​របៀបវារៈ​សំខាន់ៗ រួមមាន​៖
​ទី​១៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ​។​

​ទី​២៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​៕