ឆាប់ៗ​នេះ ការលក់​រថយន្ត​បន្ត​ឲ្យ​អ្នកផ្សេង នឹងមិន​តម្រូវ​ឲ្យ​លក់​ស្លាក​លេខ​រថយន្ត​នោះទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2019 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ធ្វើ​សេចក្តីព្រៀង​បញ្ចប់​អនុក្រឹត្យ ពាក់ព័ន្ធ​នឹង​ការលក់​ស្លាក​លេខ​ពិសេស​យានយន្ត ដែល​អនុក្រឹត្យ​នេះ នឹង​បើកផ្លូវ​ឲ្យ​ម្ចាស់​កម្មសិទ្ធិ​រថយន្ត អាច​លក់​រថយន្ត​រប​ស់​ខ្លួន​ដល់​អ្នកថ្មី ដោយ​មិនបាច់​លក់​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​នោះទេ​។​

​ថ្លែងប្រាប់​អ្នកយកព័ត៌មាន ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ព្រឹក​ថ្ងៃ ទី​៩ ខែមករា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន បញ្ជាក់ថា ក្នុងពេល​ឆាប់​ខាងមុខ អនុក្រឹត្យ​ពាក់ព័ន្ធ​នឹង​ការលក់​រថយន្ត​ដែលមាន​ស្លាក​លេខ​ពិសេស នឹងត្រូវ​រៀបចំ​រួចរាល់​ដោយ អនុក្រឹត្យ​នោះ នឹងមិន​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ប្រគល់​ស្លាក​លេខ​ពិសេស ទៅ​ឲ្យ​ម្ចាស់​ថ្មី នោះទេ​៕