ឆ្នាំ២០១៨ កម្ពុជា​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ធ្លាក់ចុះ​១,៥​ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2019 ក+ ក-

​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៨ កម្ពុជា បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ ៦២៦.២២៥​តោន ធ្លាក់ ចុះ ១,៥​ភាគរយ គឺ​ការនាំចេញ​ទាប​ជាង​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៦៣៥.៦៧៩​តោន​។

​តាម​របាយការណ៍​ផ្លូវការ​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញ បែបបទ​នាំ ចេញ​អង្ករ​បាន​បញ្ជាក់ថា ប្រភេទ​អង្ករ​ដែល​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ មានដូចជា​អង្ករ​ក្រអូប ចំនួន ៤៩៣.៥៩៧​តោន ស្មើនឹង ៧៨,៨២​ភាគរយ​, អង្ក​រស​គ្រាប់​វែង ចំនួន​១០៥.៩៩០​តោន ស្មើ នឹង​១៦,៩៣​ភាគរយ និង​អង្ករ​ចំហុយ​គ្រាប់​វែង​ចំនួន ២៦.៦៣៨​តោន ស្មើនឹង​៤,២៥​ភាគរយ​។

សូម​ជ​ម្រា​ថា ទីផ្សារ​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ គឺ​ទីផ្សារ​សហគមន៍​អឺរ៉ុប ដែលមាន​ចំនួន​ជិត ២៧​ម៉ឺន​តោន ស្មើនឹង ៤២,៩៨​ភាគរយ នៃ​ចំនួន​ដែល​បាន​នាំចេញ​សរុប​៕