មន្ត្រី​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ថា ការប្រើ WiFi សាធារណៈ អាច​បង្ក​ហានិភ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2019 ក+ ក-

​ភ្នំពេញ ៖ មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ក្រើនរំឭក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់ Wi-Fi សាធារណៈ ដូចជា អាហា​រដ្ឋា​ន ឬ​ព្រលានយន្តហោះ ជាដើម ដែល​អាច​ប្រឈម​ហានិភ័យ​ផ្សេងៗ ដូចជា​ការ​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន លួច​លេខ Password និង​បញ្ចូល Virus Malware ….​។​

​ដើម្បី​ប្រើប្រាស់ Wi-Fi សាធារណៈ​ប្រកបដោយ​សុវត្ថិភាព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ណែនាំ​ដូចខាងក្រោម​៖

• បញ្ជាក់​ឲ្យ​ប្រាកដ Wi-Fi ដែល​បាន​ភ្ជាប់ គឺជា Wi-Fi ដែលមាន​ប្រភព​ច្បាស់លាស់​
• ជៀសវាង​ការចូលទៅ​ក្នុង​គណនី​សំខាន់ៗ​ដូចជា ធនាគារ iCloud និង Email ជាដើម​
• បិទ​ប្រព័ន្ធ Wi-Fi ពេលដែល​លោកអ្នក​ពុំ​ត្រូវការ​ប្រើប្រាស់​
• បិទNetwork Sharingនៅលើ​កុំព្យូទ័រ ដើម្បី​ជៀសវាង​កុំព្យូទ័រ​ដទៃទៀត​ភ្ជាប់​ចូល​កុំព្យូទ័រ​របស់លោក​អ្នក​៕