រដ្ឋមន្ដ្រីការបរទេស​អាម៉េរិក​បាក់ ជើង​ដោយសារ​ជិះ​កង់​នៅ​អឺរ៉ុប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2015 ក+ ក-

ប៉ា​រី​ស៖​លោក John Kerry រដ្ឋមន្ដ្រីការ បរទេស​អាម៉េរិក​កំពុង​ត្រូវគេ​តាមឃ្លាំ មើល​សុខភាព​នៅមន្ទីរពេទ្យ ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ី​ស​បន្ទាប់ពី​លោក​បាន​បាក់ជើង ស្ដាំ​ខណៈពេល​ជិះ​កង់​នៅតាម​កំណាត់​ផ្លូវ​ដែល​គេ​ប្រើ​សម្រាប់​ការប្រកួត កីឡា​ប្រណាំង​កង់ Tour de France​។​

​នៅពេល​លោក John Kerry យក​ពេល​ឈប់សម្រាក​ពី​ការចរចា​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ លោក​បាន​ចំណាយពេល​ជិះ​កង់​ចម្ងាយ​ឆ្ងាយ​។​
​ក្រសួង ការបរទេស​អាម៉េរិក​និយាយថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ក្នុង​ទឹកដី​ប្រទេស​បារាំង គឺ​នៅ​ហួស​ព្រំដែន​ជាមួយ​ប្រទេស​ស្វ៊ី​ស​បន្ដិច ជាទី​ដែល​លោក​ត្រូវ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​។​
​មាន​របាយការណ៍ មក​ថា​លោក​រដ្ឋមន្ដ្រី​រូបនេះ​បាន​បាក់​ឆ្អឹងភ្លៅ​នៅក្បែរ​កន្លែង ត្រគាក​ដែល​លោក​ធ្លាប់​វះកាត់​ពីមុន​។ ក្រសួងការបរទេស​អា​ម៉េ​រិ​ក​និយាយថា គេ​រំពឹងថា​លោក​នឹង​ជាសះស្បើយ​ឆាប់ៗ​៕lpasd

​​រដ្ឋមន្ដ្រីការបរទេស​អាម៉េរិក​បាក់ជើង​ដោយសារ​ជិះ​កង់​នៅ​អឺរ៉ុប (Credit: AFP)