លោក ហ៊ុន សែ​ន៖​ហេតុអ្វី​នៅ​កម្ពុជា​គេ​ជំទាស់​ច្បាប់​គ្រប់គ្រង​អង្គការក្រៅ រដ្ឋាភិបាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2015 ក+ ក-

ភ្នំ​ពេ​ញ៖សេចក្តីព្រាងច្បាប់​ស្តីពីការគ្រប់ គ្រង​អង្គការក្រៅរដ្ឋាភិបាល និង​សមាគម នឹងត្រូវរាជរដ្ឋាភិបាល​អនុម័ត និង​បញ្ជូនទៅ​សភា​ដើម្បី​អនុម័ត​នៅពេល​ដ៏​ខ្លី​ខាងមុខ បើទោះបីជា​មានការ​ជំទាស់ និង​ការស្នើសុំ​ឲ្យ​បើកចំហ​នៃ​កិច្ចពិភាក្សា​ជាថ្មី​យ៉ាងណាក៏ដោយ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​ថា​នឹង​ចុះហត្ថលេខា​លើ​ច្បាប់​នេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ផ្លូវ​លេខ​៤១ នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា​។​

​លោក ហ៊ុន សែន បន្ដថា រាជរដ្ឋាភិបាល​នឹង​អនុម័ត​ច្បាប់​ទាំងនេះ នៅពេល​ខាងមុខ ហើយនឹង​បញ្ជូនទៅ​សភា​។ ការពិគ្រោះ​យោបល់​មិនមែន ទើបតែនឹង​ធ្វើ​រឿង​ថ្មីថ្មោង​ទេ ពិគ្រោះ យោបល់​វា​ច្រើនពេក​ទៅហើយ ឥឡូវ ភាព​ចូល​ថ្មីៗ​បន្ថែមទៀត ក៏ត្រូវ​បាន​យក​ចិ​ត្ដ​ទុកដាក់​។​ប្រទេស​ដទៃទៀត មានច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល ចុះ​ហេតុអ្វី​បានជា​នៅក្នុង​ប្រទេស​កម្ពុជា មាន​គេ​ជំទាស់​នឹង​ច្បាប់​នេះ​៕gvfru

លោក​ ហ៊ុន ​សែន​  នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៤១នៅ​ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​ព្រឹក​ថ្ងៃទី០​២ ខែមិថុនា​