ឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២០ម៉ឺនតោន ទទួលចំណូលជិត៣០០លានដុល្លារ
ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ២១ម៉ឺនតោន ទទួលបានចំណូលជិត ៣០០លានដុល្លារអាមេរិក កើនឡើងចំនួន ២៨.៦៦៧តោន ស្មើនឹង១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែមករានេះ។
សូមជម្រាបថា ជ័រកៅស៊ូ កម្ពុជា ត្រូវបាននាំចេញទាំងស្រុង ទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី ។ កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន ៤៣៦.៦៨២ ហិកតា ដែលក្នុងនោះ មានផ្ទៃដីដំណាំកៅស៊ូអាចចៀរជ័រ មានចំនួនជាង ២០ម៉ឺនហិកតា បានកើនឡើងចំនួន ៤,៨១២ហិកតា៕