ស្ពានប្រដឹសឫស្សីកោះប៉ែន បើកឲ្យ ធ្វើដំណើរឆ្លងកាត់វិញហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2019 ក+ ក-

កំពង់ចាម ៖ ស្ពានប្រដឹសឬស្សីកោះប៉ែន បានបញ្ចប់ដំណើរការជួសជុសលើកំណាត់ស្ពាន ដែលរងការខូចខាតប្រមាណជិត៤០០ ម៉ែត្រ ដោយសារចរន្តទឹកភ្លៀងក្នុងទន្លេមេគង្គ ហូរបុកដាច់។ ក្នុងការ ជួសជុលនេះ អាជ្ញាធរបានប្រើប្រាស់រយ:ពេលចំនួន ៥ថ្ងៃ និង ចំណាយដើមឬស្សីអស់ជិត ២.០០០ ដើម ហើយបានបើកឲ្យធ្វើចរាចរណ៍ ដូចធម្មតា ឡើងវិញ ចាប់ពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

លោក ប៊ុន ដារ៉ា ម្ចាស់ស្ពានប្រដឹសឬស្សីកោះប៉ែនដ៏ល្បីឈ្មោះ បានឲ្យដឹងថា អាជ្ញាធរ ខេត្តកំពង់ ចាម បានជំរុញការជួសជុលដោយធ្វើបែបណាអាចទទួលភ្ញៀវបានឡើងវិញ ក្នុងឱកាសបុណ្យចូល ឆ្នាំចិន វៀតណាម ខាងមុខនេះ។

លោក ថា ប៉ែកខាងក្រុងកំពង់ចាមខូចខាតជាង ១០០ ម៉ែត្រ និង ប៉ែកខាងកោះប៉ែន ខូច ខាតសរុបប្រវែងជិត ៣០០ម៉ែត្រ ត្រូវបានជួសជុលរួចរាល់ និងបានអនុញ្ញាតឲ្យភ្ញៀវអាច អញ្ជើញធ្វើដំណើរឆ្លងកាត់ទៅកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់ដូចប្រក្រតីវិញហើយ៕