ស្ថាប័នចំនួន៨ ផ្តល់យោបល់ដល់ គ ជ ប លើសេចក្តីព្រាងនីតិវិធីសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2019 ក+ ក-

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញ​សេចក្ដី​ប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នេះថា ក្នុង​ចំណោម៣៣​​ស្ថាប័ន មានចំនួន៨ស្ថាប័ន បានពិនិត្យ សេចក្តីព្រាងរួចរាល់ និងបានបញ្ជូន​អនុសាសន៍ត្រឡប់មកវិញជុំវិញសេចក្តីព្រាង និងនីតិវិធីសម្រាប់ ការបោះ​ឆ្នោតក្រុមប្រឹក្សា អាណត្តិទី៣ រួមមាន ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ក្រសួង​មហាផ្ទៃ, ក្រសួង ព័ត៌មាន, គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជន​កម្ពុជា, គណបក្សមាតុភូមិយើង, សហគមន៍ គ្រួសារ អភិវឌ្ឍន៍កសិកម្ម និង​សមាគម​​ជ័យលាភីបញ្ញាជនកម្ពុជា។

គ.ជ.ប បន្ថែមថា រាល់អនុសាសន៍ទាំងអស់របស់ស្ថាប័នទាំងនេះ នឹងយក​ទៅពិភាក្សាក្នុងកិច្ចប្រជុំ របស់ គ.ជ.ប នៅពេលខាងមុខ មុននឹងដាក់ឲ្យប្រើ​ប្រាស់ជាផ្លូវការ ហើយការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា នឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩៕