​តុលាការ​ផ្ដន្ទាទោស​ឧកញ៉ា សុខ រ៉ា​ថន ដាក់គុក​១២​ខែ ​ករណីឆបោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2015 ក+ ក-

​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥​នេះ បាន​បើក​សវនាការប្រកាស​សាលក្រម លើ​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ​របស់​ជនជាប់ចោទ​២​នាក់​ប្តី​ប្រពន្ធ ឧកញ៉ា សុខ រ៉ា​ថន ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​២,៥​សែន​ដុល្លារ​អាមេរិក​។​

​លោក សុខ រ៉ា​ថន អតីត​អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ ត្រូវបាន​តុលាការ​សាលាដ​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់ ពន្ធនាគារ​រយៈពេល​១២​ខែ ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល និង​បង្គាប់​ឲ្យ​សង​ប្រាក់​១០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​លោកស្រី មាស សុភា​រី កូនស្រី​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឆបោក​ប្រាក់ ២,៥​សែន​ដុល្លារ​អាមេរិក ក្នុងករណី​ទិញ​លក់​ភូមិគ្រឹះ​មួយ ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៣​។​

​លោក វ៉េង ហ៊ត់ អនុប្រធាន​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ជំនុំជម្រះ នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥​នេះ បាន​បើក​សវន​ការប្រកាស​សាលក្រម លើ​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ​របស់ ជនជាប់ចោទ​ប្តី​ប្រពន្ធ​ចំនួន ២​នាក់ ដែល​បុរស​ជា​ប្តី​មានឈ្មោះ សុខ រ៉ា​ថន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានមុខ​របរ មុន​ចាប់ខ្លួន​ជា​ពាណិជ្ជករ និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​ប្រចាំ ខេត្តបន្ទាយមានជ័យ និង​មាន​ងារ​ជា​ឧកញ៉ា និង​ប្រពន្ធ​មានឈ្មោះ ផាន់ ដាវី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជាប់ទាក់ទង​នឹង​ករណី​ឆរ​បោក​ប្រាក់​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ពី​ភាគី​ដើមបណ្តឹង​ម្នាក់​ឈ្មោះ មាស សុភា​រី ភេទ​ស្រី ជា​កូនស្រី របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គ​បញ្ជ​ការរង​នៃ​កងយោធពល​ខេមរៈភូមិន្ទ តាម​រូបភាព​ខ្ចីលុយ​រកស៊ី ដោយ​ដា​ក់ប​ញ្ជាំ​ផ្ល​ង់​ផ្ទះ​វីឡា​មួយកន្លែង ស្ថិតនៅក្នុង​ខណ្ឌ​ចតុមុខ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ មាស សុភា​រី ក៏ប៉ុន្តែ​ក្រោយមក​ពួកគេ​បាន​ផ្ទេរកម្មសិទ្ធិ​របស់ខ្លួន និង​ផ្ទះ​វីឡា​នោះ លក់់​បន្តទៅ​ឲ្យ​ភាគី​ទី​២ ម្នាក់ទៀត ដោយ​មិន​ឲ្យ​ភាគី​ដើមបណ្តឹង​បានដឹង ប្រព្រឹត្តិ​កាលពី​ឆ្នាំ​២០១៣​។​

តុលាការ​បានសម្រេច​ផ្តន្ទាទោស លោក​ឧកញ៉ា សុខ រ៉ា​ថន ដាក់ពន្ធនាគារ​កំណត់​១២​ខែ ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល និង​បង្គាប់​ឲ្យ​សង​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ភាគី​ដើមបណ្តឹង​ឈ្មោះ មាស សុភា​រី​។ ចំណែកឯ​ប្រពន្ធ​របស់គាត់ ត្រូវ​តុលាការ​បាន​ទុក​សិទ្ធិ​ឲ្យ​ដើមបណ្ដឹង រដ្ឋប្បវេណី​គឺ​លោកស្រី​មាស សុភា​រី ប្ដឹង​ទាមទារ​ប្រាក់​ចំនួន​២,៥​សែន​ដុល្លារ​អាមេរិក​ទៅ​តុលាការ​រដ្ឋប្បវេណីវិញ​៕dfrde

លោក សុខ រ៉ា​ថន អតីត​អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ