ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា – ថៃ ក្លាយជា​អង្គភាព​របស់​ក្រុមគ្រួសារ​លោក​ផ្កាយ​២ ពេជ្រ វណ្ណា ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 February, 2019 ក+ ក-

បន្ទាយមានជ័យ ៖ អង្គភាព​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ ដែល​គ្រប់គ្រង ដោយ​លោក​ផ្កាយ​២ ពេជ្រ វណ្ណា កំពុង​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន ពិសេស​ក្នុង​ជួរ​កងទ័ព ធ្វើការ​រិះគន់​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិ​ត្ត​យស​ក្រសួងការពារជាតិ ខណៈដែល រចនា ស​ម្ព័​ន​ពីលើ ដល់​ក្រោម​ក្នុង​អង្គភាព​មួយ​នេះ ត្រូវបាន​គេ​មើលឃើញថា សុទ្ធតែជា​បងប្អូន បង្កើត និង​ខ្សែ ស្រ​ឡាយ​ជា​សាច់ញាតិ ផ្ទុយ​ពី​ប្រសាសន៍​របស់​ឯកឧត្តម វង្ស ពិ​សេន អគ្គ បញ្ជាការ​កង យោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដែល​បាន​ថ្លែង​កាលពីពេល​ថ្មីៗ នេះ ដោយ​មិន អនុញ្ញាត​ឲ្យ​មាន​ករណីបែបនេះ​នៅក្នុង​ស្ថាប័ន​កងទ័ព​ឡើយ​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​យ៏ វង្ស ពិ​សេន អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ការ ពារ​ជាតិ បាន​ថ្លែងថា​« …​មិន​អនុញាត​ឲ្យ​កងទ័ព​កម្ពុជា បំរើ​ការងារ​ក្នុង​អង្គភាព​បែប​ក្រុម គ្រួសារនិយម​ជាដាច់ខាត​។​ព្រោះថា ការងារ​បែប​អង្គភាព​គ្រួសារនិយម បើទោះជា ការងារ នោះ ល្អ ក៏​មជ្ឈដ្ឋាន​ជាច្រើន​មិន​ឲ្យ​តម្លៃ​លើ​ការងារ​ដែរ ពោលគឺ​បើ​បង​ធើ្វ​ជា មេ បញ្ជាការ ចំណែក​ប្អូនបង្កើត ធើ្វ​ជា​មេបញ្ជាការរង ទោះបី​ប្អូន​នោះ​គាត់​មាន​សមត្ថភាព​ខ្ពស់ លើ​ការងារ បានល្អ​ក៏ដោយ​ក៏​មិន​ទទួល បានការ​កោត​ស​សើរ​ពី​មហាជន​នោះដែរ » ។​

​ឯកឧត្តម វង្ស ពិ​សេន បាន​ថ្លែង​បែបនេះ ខណៈដែល​ឯកឧត្តម អញ្ជើញ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើ ប្រាស់ សាលា​នាយទាហាន​សកម្ម កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ។​

​ឯកឧត្តម វង្ស ពិ​សេន បាន​ថ្លែងថា​« បើ​បង ឬ​ប្អូន ធ្វើការ​នៅ​អង្គភាព​ផ្សេងគ្នា ទោះ​ការងារ នោះ មិនសូវ​ល្អ​ក្តី ក៏​មិន​រង​នូវ​ការរិះគន់​ពី​មជ្ឈដ្ឋាន​មហាជន​ដែរ » ។​

​ពាក់​ព​ន្ធ័​នឹង​អនុសាសន៍ ណែនាំ​របស់​ឯកឧត្តម អគ្គបញ្ជាការ​ដូចខាងលើ គឺ ពិតជា​មាន រឿង​ដូចនេះ​មែន នៅក្នុង អង្គភាព​ការិយាល័យ​ទំនាក់ទំនង ព្រំដែន​កម្ពុជា ថៃ ដែល​គ្រប់ គ្រង​ដោយ​លោក​ផ្កាយ​២ ពេជ្រ វណ្ណា មាន​ទីស្នាក់ការ​ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា ប្រធាន ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ គឺ​លោក ពេជ្រ វណ្ណា ធើ្វ​ជា​ប្រធាន ចំណែក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពេជ្រ សារឿន ដែល​ត្រូវជា​ប្អូនបង្កើត ធើ្វ​ជា​អនុប្រធាន​ទទួល បន្ទុក​ហិរញ្ញវត្ថុ ហើយ​លោក​វរសេនីយ៍ឯក ឈុន លន់ ត្រូវជា​ឳ​ពុក​មា បង្កើត​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា នោះ​វិញ ជា​ប្រធាន​ក្រុមការងារ នៃ​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​ច្រក​គីឡូ​១៣(​ភ្នំ​ដី​) ក្នុងស្រុក​សំពៅ​លួ​ន ខេត្តបាត់ដំបង រីឯ​លោក​វរសេនីយ៍ ឯក លន់ សុជា ដែល​ត្រូវជា​កូនបង្កើត របស់លោក​វរសេនីយ៍ឯក ឈុន លន់ នោះ​សព្វថ្ងៃ​ធើ្វ​ជា​ប្រធាន​ក្រុមការងារ​ប្រចាំ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត បន្ទាយមានជ័យ ។ ចំណែកឯ លោក​វរសេនីយ៍ឯក ផាន យុ​ត្ថា​ន ត្រូវជា​បងថ្លៃ​បង្កើត របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា ទៀតសោត សព្វថ្ងៃ​ធើ្វ​ជា​ប្រធាន​ក្រុមការងារ ប្រចាំ​ច្រក​តំបន់​អូរ​អន្លក់ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ផងដែរ ។ ការងារ​បែប​គ្រួសារនិយម ដូចនេះ ពិតជា​ផ្ទុយ​នឹង​អនុសាសន៍​របស់​នាយ​ឧ​ត្ត​ម វង្ស ពិ​សេន យ៉ាងពិត​ប្រាកដ​។​

​ពាក់ព័ន្ធ​នឹង​អង្គភាព​បែប​គ្រួសារនិយម​របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា ប្រភព​បាន​បង្ហើប​ទៀតថា ក្រៅ​តែ ពី​តំណែង​គ្រាក់ៗ​នៅក្នុង​អង្គភាព​នេះ ក៏មាន​សែស្រឡាយ សាច់សាលោហិត របស់លោក ផ្កាយ​២ ពេជ្រ វណ្ណា មួយចំនួនធំ​ទៀត ធើ្វ​ជាម​ន្ត្រី​ផងដែរ ។​

​ប្រភព​ដដែល​បន្តថា បើ​បែបនេះ​មែន​នោះ តើ​វាសនា​អង្គភាព​ការិយាល័យ​មួយ​នេះ ទៅ​យ៉ាង ណា​ទៅ​ថ្ងៃមុខ ? បើ​អង្គភាព​មួយ​បាន​ប្រែក្លាយជា​ស្ថាប័ន​ក្រុម​គ្រួសារនិយម​ហើយ​នោះ ទង្វើ បក្សពួកនិយម រឿង​អី​មិនកើត​មាននៅ​ក្នុង​អង្គភាព​នោះ ? ។ ដូច្នេះ​ដើម្បី​កុំ​អនុសាសន៍ ដ៏ ថ្លៃ ថ្លា របស់​ឯកឧត្តម អគ្គបញ្ជាការ​កង​យោពល​ខេមរភូមិន្ទ វង្ស ពិ​សេន សាប​ដូច​ទឹកទន្លេ​នោះ គួរតែបង្កើត​ការស្រាវជ្រាវ​ជាបន្ទាន់​មួយ ដើម្បី​កែប្រែ​ស្ថាប័ន​ជាតិ​មួយ​នេះ​ឲ្យ​ត្រូវ​តាម ខ្លឹមសារ រួម​របស់​ក្រសួងការពារជាតិ​។​

​មជ្ឈដ្ឋាន​មួយចំនួន បានស្នើឯកឧត្តម សៀក សុជាតិ នាយក​ទី​ចាក់​ការ ការ ងារ​ព្រំដែន​កម្ពុជា ថៃ ពិនិត្យករណីនេះផង។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យ​ទំនាក់ទំនង ព្រំដែន​កម្ពុជា ថៃ មិនអាច​ទាក់ទង​ដើម្បី​ឲ្យ​លោក ជួយ​បកស្រាយ​បាន​នៅឡើយ​ទេ ជុំវិញ​ករណី​ចោទថា ជា​អង្គភាព​បែប​គ្រួសារនិយម​។ មេគង្គ​ប៉ុស្តិ៍ ស្វាគមន៍​រាល់​ការបកស្រាយ​ជា​វិជ្ជមាន​ពី​លោក​ផ្កាយ​២ ពេជ្រ វណ្ណា ដោយ​ក្តី​រីករាយ​៕