អាមេរិក​-​វៀតណាម ចុះ​កិច្ចព្រម ព្រៀង​ទំនាក់ទំនង​យោធា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2015 ក+ ក-

​វៀត​ណា​ម៖ក្នុងជំនួប​រដ្ឋមន្ដ្រី​ការពារ ជាតិ អាម៉េរិក Ashton Carter និង​សម​ភាគី​វៀតណាម ​លោក Phung Quang Thanh នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ចន្ទ បាន​ចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​ទស្សនវិស័យ​មួយ ដើម្បី​ជា​សេចក្ដីណែនាំ​តម្រង់​ទិសដៅ​សហ​ប្រតិ​ប​ត្ដិ​ការ​យោធា​ទៅ​ថ្ងៃ​អនាគត ។​

​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ សហរដ្ឋអាមេរិក និង​វៀតណាម បានប្រកាស​ឲ្យ​ដឹង​នូវ​កិច្ចព្រមព្រៀង​សហការ​វិស័យ​យោធា​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណៈដែល​កន្លងមក​ពួកគេ​ជា​អតីត​ប្រទេស​ប​ច្ចា​មិ​ត្ដ ។​

​កិច្ចព្រមព្រៀង​នេះ​លោក Ashton Carter បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​ជួយ​វៀតណាម​ត្រៀម​ចាប់ផ្ដើម​ក្នុងការ​ចូលរួម​ប្រតិ​ប​ត្ដិ​ការរក្សា​សន្ដិភាព​របស់​អង្គការសហប្រជាជាតិ​។​

​ព័ត៌មាន​ក្នុងស្រុក​ក៏បាន​រាយការណ៍​ដែរ​ថា​លោក Ashton Carter បាន​សន្យា​ផ្ដល់ប្រាក់​១៨​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​វៀតណាម​ទិញ​នាវា​យាមល្បាត​មួយចំនួន​ដែល​ផលិត​នៅ​អាមេរិក​។​

ជំនួប​រវាង​មន្ដ្រី ការពារជាតិ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​ឡើង​មួយថ្ងៃ​បន្ទាប់ ពី​លោក Ashton Carter បាន​ទៅ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្ដាល​កងទ័ព​ជើង​ទឹក​វៀតណាម និង​បញ្ជាការដ្ឋាន​ឆ្នាំ​យាមល្បាត​ឆ្នេរ​សមុទ្ទ​នៅ​ក្រុង​កំពង់ផែ Hai Phong​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​១១​ថ្ងៃ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក Ashton Carter គឺជា​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​ដំបូង​គេ​ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ ទីស្នាក់ការ​កណ្ដាល​កង​ទ័ពជើងទឹក​វៀតណាម​។ នេះ​ក៏​ជា​លើក​ទី​២​ដែរ​ដែល​លោក​បានធ្វើ​ដំណើរ​ទៅ​អាស៊ី​បន្ទាប់ពី​បាន ឡើងកាន់តំណែង​ជា​រដ្ឋមន្ដ្រី​ការពារជាតិ​អាម៉េរិក​នៅ​ដើមឆ្នាំ​នេះ​៕kmnjk

Ashton Carter រដ្ឋមន្ដ្រី​ការពារជាតិ​អាម៉េរិក​ធ្វើ​ទស្សនកិច្ច​ទៅ​វៀតណាម (Credit: Reuters)