CDC អនុម័តបើកក្រុមហ៊ុនផលិត កាបូប ៤ថ្មីទៀតក្រោមទុនជាង ១៥លានដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2019 ក+ ក-

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងបើករោងចក្រផលិត កាបូប ចំនួន ៤ថ្មីទៀត សរុបទុនវិនិយោគជាង ១៥ លានដុល្លារអាមេរិក បង្កើតការងារ ជូនពលរដ្ឋខ្មែរច្រើនកន្លែងថែមទៀត។

តាម CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគ កម្ពុជា នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរជូន ដល់ក្រុមហ៊ុនដូចខាងក្រោម ៖
១៖ ក្រុមហ៊ុន SHINING (CAMBODIA) BELT & BAG CO.,LTD. គម្រោងបង្កើតរោងចក្រ ផលិត ខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូត៍ A ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៣៦លាន ដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៥កន្លែង។

២៖ ក្រុមហ៊ុន FIDELITY (CAMBODIA) HANDBAG FACTORY CO.,LTD. គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាកែ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៦០លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៤៥កន្លែង។

៣៖ ក្រុមហ៊ុន PARTAGE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិត កាបូប គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុង សំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៦៨លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ២,០៥៩កន្លែង។

៤៖ ក្រុមហ៊ុន JIN BAO LI (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងគ្រឿងបន្សំកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១២២កន្លែង៕