គ្រូ​ទស្ស​នៈវិជ្ជា​លោក ស៊ន តារា ប្តឹង​ប្រធាន​បក្ស​លោក ខឹម វាសនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​នៅ​ថ្ងៃ​ពុធ​នេះ សាស្ដ្រាចារ្យ​ទស្សនៈវិជ្ជា លោក ស៊ន តារា បានដាក់​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ពីបទ​ជេរប្រមាថ​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​។​

​ក្នុង​ពាក្យបណ្តឹង​របស់លោក ស៊ន តារា ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ដែរនោះ​បាន​ឲ្យ​ដឹងថា​កាលពី​ខែសីហា និង​តុលា ឆ្នាំ​២០១៤ លោក ខឹម វាសនា បាន​និយាយ​ក្នុង​វេទិកាសាធារណៈ បាន​ជេរប្រមាថ​រូបលោក ដោយ​ពាក្យអសុរស​ធ្ងន់ធ្ងរ មានដូចជា​«​អា​ឈាម​ឆ្កែ ជា​កំពូជ​ថោក អា​អាច​ម៌ មុខ​ហ្អែ​ង​ដូច​អាច​ម៌ អា​សំ​គីស អា​សណ្តាន​ឈាមឈ្លើង​…»​។​

គួររំឭកថា ថ្មីៗ​នេះ លោក ស៊ន តារា ត្រូវ​លោក ឆឺ​យ ប៊ុនធឿន ក្នុងនាម​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្ដឹង​ពីបទ​បរិហារកេរ្ដិ៍ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង និង​ទាមទារ​ប្រាក់​សំណង​៣​ម៉ឺន​ដុល្លារ ទាក់ទិន​នឹង​ការ​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចោទប្រកាន់​គណបក្ស​នេះ​ថា​កេងចំណេញ​នយោបាយ​នៅក្នុង​ពិធី​បុណ្យសព​សកម្មជន របស់ខ្លួន​។​

​នៅក្នុង​ពាក្យបណ្តឹង​នោះ លោក ស៊ន តារា បានលើកឡើង​ការ​ពី​ការជេរប្រមាថ​ផ្សេងៗ​ទៀត ដោយ​លោក​បាន​ចោទ​លោក ខឹម វាសនា​ថា​បាន​ជេរប្រមាថ​មកលើ​រូបលោក​។ លោក ស៊ន តារា បាន​ភ្ជាប់​ខ្សែ​វីដេអូ​ក្លី​ប​នៃ​វេទិកា​តាម​មូលដ្ឋាន​ទាំងនោះ ដាក់​ទៅ​តុលាការ​ផងដែរ​៕Kqwerz

​សាស្ដ្រាចារ្យ​ទស្សនៈវិជ្ជា លោក ស៊ន តារា​(​ធ្វេ​ង​) និង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​