រដ្ឋាភិបាលកំពុងរៀបចំច្បាប់ឲ្យ បុគ្គលិកវិស័យឯកជន និងមន្ត្រីរាជការ មានប្រាក់សោធននិវត្តន៍ដូចគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2019 ក+ ក-

ភ្នំពញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា ចាប់ ពីឆ្នាំ២០១៩ ទៅ វិស័យឯកជននឹងមានរបបសោធននិវត្តន៍ដូចមន្ត្រីរាជការដែរ ក្រុមការ ងារអន្តរក្រសួងមួយដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងផ្សេងៗ ទៀត បានរួមគ្នារៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។ សេចក្តីព្រាងច្បាប់ នេះ មានជំពូកមួយនិយាយពីរបបសោធននិវត្តន៍។

នេះបើតាមលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងបញ្ជាក់ឲ្យដឹងនៅបន្ទាប់ ពីលោកស្រីជួបពិភាក្សាការងារជាមួយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ពី សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិល មិញនេះ នៅវិមានរដ្ឋសភាជាតិ។

លោកស្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តថា នៅក្នុងរបបសោធន និវត្តន៍ នៃច្បាប់ថ្មីនេះ នឹងបញ្ចូលការដាក់អោយអនុវត្ត នូវរបបសោធននិវត្តន៍សម្រាប់ វិស័យឯកជន និងការធ្វើកំណែទម្រង់របបសោធននិវត្តន៍មន្ត្រីរាជការ ដែលមានស្រាប់។

គួរជម្រាបថា សេចក្តីព្រាងច្បាប់ថ្មី បានកំណត់ថា មន្ត្រីរាជការដែលធ្វើការបាន៣០ឆ្នាំ នឹងទទួលបានប្រាក់សោធននិវត្តន៍ប្រមាណ៦០ភាគរយ នៃប្រាក់បៀវត្សរ៍សរុប ដែល ខុសពីបច្ចុប្បន្នមន្ត្រីរាជការ ចូលនិវត្តន៍ទទួលបានប្រាក់សោធននិវត្តន៍ ៨០ភាគរយនៃ ប្រាក់បៀវត្សរ៍មូលដ្ឋាន៕