អ្នកជំនាញ​ស្នើ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ស្ត្រី​ប្រើ​ថ្នាំ Flibanserin ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2015 ក+ ក-

USA ៖ ក្រុមមន្ត្រី​ជំនាញ​នៅ​សហ​អាមេ រិក​កាលពីពេល​ថ្មីៗ​នេះ បាន​ទទូច​ឲ្យ​និយតករ​សុខាភិបាល​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​ថ្នាំ Flibanserin ដែល​អាចជួយ​កែកុន​ដល់​ស្ដ្រី​ដែល​បាត់បង់​តម្រេក​ផ្លូវភេទ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី ក្រុម​អ្នកជំនាញ​និយាយថា អាជ្ញាធរ​គួរតែ​ផ្ដល់​ការ អនុញ្ញាត​រួម​ជាមួយនឹង​វិធានការ​តឹងរ៉ឹង និង​ណែនាំ​ដល់​អ្នកប្រើប្រាស់​ឲ្យ​បាន​យល់​ពី​ឥទ្ធិពល​របស់​វា ដើម្បី​ធានា​ឲ្យ​បាន​ថា អ្នកប្រើប្រាស់​អាច​ចៀសវាង​បាន​ពី​ផល​អាក្រក់​របស់​ថ្នាំ​នេះ​។​

​ក្រុម​អ្នកជំនាញ​បាន​ប្រដូច​ថ្នាំ Flibanserin សម្រាប់​ស្រ្តីទៅនឹង​ប្រ​ភ​ទ​ថ្នាំ Viagra ដែល​ព្យាបាល​បុរស​មាន​បញ្ហា​មិន​ឡើង​ប្រដាប់ភេទ ប៉ុន្ដែ​ថាថ្នាំ​នេះ​មានដំណើរ​ការខុស​គ្នា​ពី​ថ្នាំ Viagra​។​

​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា​ថ្នាំ Flibanserin នេះ មាន​ឥទ្ធិពល​លើ​ខួរក្បាល ស្ដ្រីដែល បានប្រើវា ខណៈដែល​ថ្នាំ Viagra សម្រាប់​បុរសមាន​ឥទ្ធិពល​លើ​លំ​ហូរឈាម​ដែល​ធ្វើដំណើរ​រុញ​ឆ្ពោះទៅ​ប្រដាប់ភេទ​របស់​បុរសឲ្យរឹង​៕ Kkjhg