ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​តំបន់​ប្រវត្តិ សាស្ត្រ​លើ​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2015 ក+ ក-

​ភ្នំពេញ​៖ យោងតាម​ព័ត៌មាន​នៅលើ​គេហទំព័រ Tripadvisor ចេញផ្សាយ​រសៀល​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៥​នេះ បាន​បង្ហាញថា​ប្រាសាទអង្គរវត្ត របស់​ប្រទេស​កម្ពុជា (Angkor Wat of Cambodia) បាន​ជាប់​ចំណាត់​លេខ​១ ក្នុងចំណោម​តំបន់​ប្រវត្តិសាស្ត្រ ដ៏​គួរអោយ​ចាប់អារម្មណ៍​បំផុត លើ​ពិភពលោក​។​

​អង្គរវត្ត​បានទទួល​ចំណាត់​កំពូល​លើសគេ ដែលជា​លទ្ធផល​មួយ​ប្រសើរ​ជាង​ឆ្នាំមុន ខណៈដែល Machu Picchu ជា​តំបន់​បុរាណ​នៅលើ​កំពូលភ្នំ របស់​ប្រទេស​ប៉េ​រូ ជាប់​ចំណាត់ថ្នាក់​លេខ​២ និង Tajmahal ប្រាសាទ​ដ៏​ស្គឹ​ម​ស្គៃ​របស់​ឥណ្ឌា​ជាប់​ចំណាត់ថ្នាក់​លេខ​៣​។​

​ខាងក្រោម​នេះ ជា​តារា​តំបន់​ប្រវត្តិសាស្ត្រ ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​គោលដៅ​ទេសចរ លើ​ពិភពលោក ៖
1. Angkor Wat, Cambodia
2. Machu Picchu, Peru
3. Tajmahal, India
4. Sheikh Zayed Grand Mosque Center, United Arab Emirates
5. Basilica of the Sagrada Familia, Spain
6. St. Peter’s Basilica, Italy
7. Milan Cathedral (Duomo), Italy
8. Alcatraz, United States
9. Corcovado Cristo Redentor, Brazil
10.Golden gatebridge, United States

yujh

sdf

mnbv

sdfc

dxzs

hjko