ពលរដ្ឋ​ដាក់​បណ្តឹង​ពី​ឧកញ៉ា ឆាយ ជ្រាយ ករណី​បំផ្លាញ​ព្រៃឈើ​ជាង​៥​ពាន់​ហិកតា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2015 ក+ ក-

​ភ្នំពេញ​៖ លោក​ឧកញ៉ា ឆាយ ជ្រាយ​; មេបញ្ជាការ​សឹក​រង​ស្រុក​តំបែរ និង​អធិការរង​នគរបាល​ស្រុក​តំបែរ រួមទាំង​មន្ត្រី​មួយចំនួនទៀត ត្រូវ​ប្រជាពលរដ្ឋ​មកពី​ស្រុក​ចំនួន​បួន​ក្នុង​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ដាក់​បណ្តឹង​នៅ​រដ្ឋសភាជាតិ​ពីបទ​កាប់បំផ្លាញ​ព្រៃឈើ​ធម្មជាតិ​អស់​ជាង​៥​ពាន់​ហិកតា យក​ទាំង​ឈើ​លក់ និង​យក​ទាំង​ដី​ធ្វើជា​កម្មសិទ្ធិ​ទៀតផង​។​
​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សេ​ដារ គោក​ស្រុក ត្រពាំង​ព្រីង និង​ឃុំ​តំបែរ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ កាលពី​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៥ នេះ បាននាំគ្នា​ឡើងមក​តវ៉ា​ដល់​មុខ​មន្ទីរ​រដ្ឋសភាជាតិ និង​បានដាក់​បណ្តឹង​ចំពោះ​លោក​ឧកញ៉ា ឆាយ ជ្រាយ​, មេបញ្ជាការ​សឹក​រង​ស្រុក​តំបែរ និង​អធិការរង​នគរបាល​ស្រុក​តំបែរ រួមទាំង​មន្ត្រី​មួយចំនួន ទៀត ថា​បាន​ឃុបឃិត​គ្នា​កាប់បំផ្លាញ​ព្រៃឈើ ដែលជា​សម្បត្តិ​សាធារ ណៈ​របស់​រដ្ឋ ជាង​៥​ពាន់​ហិកតា តាមរយៈ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ និង​កាប់​រាន​ឈូសឆាយដី​ព្រៃឈើ​ដ៏​មានតម្លៃ​យក​ដី​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​នៅមុខ​មន្ទីរ​រដ្ឋសភា បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រាប់ មេគង្គ​ប៉ុ​សិ៍្ត ថា ការ​មក​ដាក់​ពាក្យបណ្តឹង​នៅទីនេះ គឺ​បន្ទាប់ពី​ពួកគាត់​បានដាក់​ពាក្យបណ្តឹង​ពី​លោក​ឧកញ៉ា ឆាយ ជ្រាយ និង​មន្ត្រី​យោធា នគរបាល មួយចំនួន ទៅ​តុលាការ​ខេត្តកំពង់ចាម កាលពីពេល​ថ្មីៗ​នេះ មិន​ទទួលបាន​ដំណោះ ស្រាយ​អ្វី​ទេ ទើបបានជា​ពួកគាត់​នាំគ្នា​ឡើងមក​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋសភា ដើម្បី​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់ បើ​មិន​ដូច្នេះ​ទេ ព្រៃឈើ​ដ៏​មានតម្លៃ និង​ដីព្រៃ​ធម្មជាតិ​រាប់ម៉ឺន​ហិកតា ក្នុង​ខេត្ត​៣​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា គឺ​កំពង់ចាម ក្រចេះ ត្បូងឃ្មុំ នឹង​ក្លាយជា​សម្បត្តិ​របស់​ជន​ប៉ុន្មាន​នាក់​ដូច​បាន​រៀបរាប់​ខាងលើ​ជាមិនខាន​ឡើយ​។

​បណ្តឹង​ដែល​បាន​ដាក់ជូន​គណៈកម្មកា​រ​ទី​១​នៃ​រដ្ឋសភា (​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​) បាន​ប្តឹង​ឈ្មោះ ឧកញ៉ា ឆាយ ជ្រាយ ពីបទ​កាប់​រាន​ឈូសឆាយ​ដីព្រៃ ទ្រព្យសម្បត្តិ​សាធារណៈ ប្រមាណ ៤០០​ហិកតា​។

​លោក លី ភាព មេបញ្ជាការ​សឹក​រង​ស្រុក​តំបែរ​, លោក​ផេង ប៉េង​គី អធិការរង​នគរបាល​ស្រុក​តំបែរ​, ឈ្មោះ ជីវិន (​ឋានៈ​ឯកឧត្តម​) ពីបទ​កាប់​រាន​ឈូសឆាយ​ដីព្រៃ ទ្រព្យសម្បត្តិ​សាធារណៈ ប្រមាណ ២៧៦​ហិកតា​។ លោក ឃុ​ត ភ័​ណ្ឌ ពីបទ​កាប់​រាន​ឈូសឆាយ​ដីព្រៃ ទ្រព្យសម្បត្តិ​សាធារណៈ​ប្រមាណ ៦០​ហិកតា និង​មួយចំនួនទៀត ដែល​រួមគ្នា​ធ្វើ​ឲ្យ​បាត់បង់​តំបន់​ព្រៃឈើ ជា​ទ្រព្យសម្បត្តិ​សាធារណៈ របស់​រដ្ឋ អស់​ទំហំ ៥.៥១៧,២៤​ហិកតា តាមរយៈ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ កាប់​រាន​ឈូសឆាយ​ដីព្រៃ យក​ដី​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​ប្រភព​បន្តថា មូល​ហេតុដែល​ឈានដល់​ការដាក់​បណ្តឹង​នេះ ព្រោះ​ទីតាំង​ដែល​ត្រូវ​ពួកគេ​កាប់បំផ្លាញ និង​ទន្ទ្រាន​កាន់កាប់​នោះ គឺជា​តំបន់​ព្រៃ​សហគម​ន៏ ស​ឥ្ថិ​ត​ក្នុង​ឃុំ​ត្រពាំង​ព្រីង ឃុំ​សេ​ដារ ឃុំ​គោក​ស្រុក និង​ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ សរុប​ប្រមាណ​ជា​៥.៥១៧,២៤ ហិកតា ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​

​ប្រជាពលរដ្ឋ បាន​បន្តថា ដោយសារ​ពួកគាត់ បាន​ជួបគ្នា​ជាច្រើនលើក​រួចមកហើយ ពី​ការបាត់បង់​ដីព្រៃ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ពី​សំណាក់​ក្រុម​ឈ្មួញ ឃុបឃិត​ជាមួយ​អ្នកមានអំណាច តាំងពី​ឆ្នាំ​២០០៨ រហូតមកដល់​បច្ចុប្បន្ន តំបន់​ព្រៃ​ទាំង ៥.៥១៧,២៤ ហិកតា ត្រូវបាន​កាប់បំផ្លាញ​ទាំងស្រុង​។

​លោក​ឩ​ក​ញ៉ា ឆាយ ជ្រាយ និង​មន្ត្រី​មួយចំនួន​ដែលមាន​ឈ្មោះ​ក្នុង​បណ្តឹង​របស់​ប្រជាពលរដ្ឋ​មិនអាច​សុំ​ការឆ្លើយតប​បានទេ កាលពី​ព្រឹក​ម៉ិ​ញ​នេះ​៕ ខេមរិន្ទ​lkjhg