របបអាហារបែបធម្មជាតិអាចជួយបញ្ចុះសម្ពាធឈាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2019 ក+ ក-

សុខភាព ៖ ការលើសសម្ពាធឈាម ជាជំងឺប្រឈមនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ ដែលអាចឈានដល់ការបាត់បង់ជីវិតបាន។ ប៉ុន្តែគ្រឿងផ្សំខាងក្រោមនេះ អាចជួយគ្រប់គ្រងកម្រិតសម្ពាធឈាមបញ្ចៀសពីគ្រោះថ្នាក់ និងការទប់ស្កាត់ពីការកើតជំងឺនេះបាន

ជំងឺលើសសម្ពាធឈាម កំពុងគម្រាមកំហែងប្រជាពលរដ្ឋរាប់រយលាននាក់ នៅទូទាំងពិភពលោក ឬអាចនិយាយបានថា គ្រួសារណាក៏មានសមាជិកម្នាក់ ឬច្រើននាក់ កើតជំងឺលើសសម្ពាធឈាមនេះផងដែរ។

ជំងឺលើសសម្ពាធឈាម ត្រូវបានគេចាត់ទុកថា ជាឃាតករស្ងប់ស្ងាត់ ពីព្រោះវាអាចសម្លាប់មនុស្ស ដោយមិនលេចចេញជារោគសញ្ញាអ្វីឡើយ ទោះបីជាអ្នកកើតមានវាច្រើនឆ្នាំហើយក៏ដោយ។

ខាងក្រោមនេះ គឺជារបបអាហារ ដែលអាចគ្រប់គ្រង និងការពារអ្នកពីជំងឺលើសសម្ពាធឈាម ៖

១. ខ្ទឹម ជួយបញ្ចុះជាតិសូដ្យូម និងសម្អាតតម្រងនោម ហើយកាត់បន្ថយសម្ពាធឈាម
២. ប៉េងប៉ោះ សំបូរវីតាមីន និងសារធាតុនានា ដែលអាចការពារការកកើតជាតិខ្លាញ់ នៅក្នុងសរសៃឈាម ដែលជាមូលហេតុមួយ នាំឲ្យសម្ពាធឈាមកើនឡើង
៣. ចូរកាត់បន្ថយការញ៉ាំប្រៃ (អំបិល ឬសូដ្យូម) ជាពិសេសអាហារឆ្អិនស្រាប់ និងអាហារកំប៉ុង
៤. ទឹក សំខាន់ណាស់ ក្នុងការគ្រប់គ្រង និងការពារជំងឺលើសសម្ពាធឈាម
៥. ចេក ត្រូវបានគេទទួលស្គាល់ថា អាចបញ្ចុះសម្ពាធឈាម បានយ៉ាងមានប្រសិទ្ធភាពបំផុត៕