អនុប្រធានសភាខេត្តស៊ីឈន ប្រទេសចិន បង្ហាញបំណងក្នុងការបង្កើនទំហំវិនិយោគនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2019 ក+ ក-

ភ្នំពេញ ៖ ស្របពេលដែលទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តស៊ីឈនប្រទេសចិនមានប្រមាណ ជាង ២ ពាន់លានដុល្លារអាមេរិក នាពេលបច្ចុប្បន្ននេះ អនុប្រធានសភាប្រឹក្សានយោបាយខេត្ត ស៊ីឈន លោក ជុង មាន ក៏បានបង្ហាញពីបំណងក្នុងការបង្កើនទំហំវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈ ដែលក្រុមហ៊ុនមកពីខេត្តស៊ីឈនចំនួន៩ បានចុះបញ្ជីវិនិយោគនៅកម្ពុជារួចរាល់ ហើយដែរនោះ។

លោក ជុង មាន បានលើកឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភាកម្ពុជា នាវិមានរដ្ឋសភា នៅរសៀលថ្ងៃទី១៨ មេសា កន្លងទៅ នេះ ។

អនុប្រធានសភាប្រឹក្សានយោបាយខេត្តស៊ីឈនរូបនេះបានបន្តថា យើងមានជើង ហោះហើរត្រង់ រវាងកម្ពុជា និងខេត្តស៊ីឈន ក្នុង១សប្តាហ៍ចំនួន៤ថ្ងៃ ជាហេតុធ្វើឱ្យមានភាព ងាយស្រួលបំផុតក្នុង ការធ្វើទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តស៊ីឈនដែល មានប្រជាជនប្រមាណ ៩១លាននាក់ ហើយក៏ជាខេត្តមានលំហូរខាងផ្នែកពាណិជ្ជកម្ម និងវិនិ យោគទៅក្រៅប្រទេសដ៏ ធំ របស់ប្រទេសចិនផងដែរ។ លោកថា នៅមុននេះលោកបានជួប ពិភាក្សាជាមួយអភិបាលរាជធានី ភ្នំពេញ លោក ឃួង ស្រេង ហើយក៏បានជួបពិភាក្សាផង ដែរជាមួយមន្ត្រីជាន់ខ្ពស់នៃ រាជរដ្ឋាភិ បាល កម្ពុជា គឺលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដោយក្នុងកិច្ចពិភាក្សានេះ គណៈប្រតិភូខេត្ត ស៊ីឈនបានបង្ហាញពីចេតនាក្នុងការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ទេសចរណ៍ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ លោកថា ខេត្ត ស៊ីឈន បានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះគំនិត ផ្តួចផ្តើមរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ស្តីពីគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល និងបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក្នុង នោះប្រទេសកម្ពុជាក៏ទទួលបានផលពីគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ សម្រាប់ការអភិ វឌ្ឍ សេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

ជាការឆ្លើយតបអនុប្រធានទី១ រដ្ឋសភាកម្ពុជា លោកបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា រដ្ឋ សភាកម្ពុជា សូមវាយតម្លៃខ្ពស់ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពីគោលនយោ បាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះ ហើយថា សម្រាប់ប្រទេសកម្ពុជា កិច្ចសហ ប្រតិបត្តិការនេះ បាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបានផ្តល់ផល ប្រយោជន៍រវាងប្រទេស យើងទាំងពីរកម្ពុជា-ចិន។

លោកបណ្ឌិតបានលើកឡើងផងដែរថា ប៉ុន្មានឆ្នាំកន្លងមកនេះ ការធ្វើ ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ មានការរីកចំរើនយ៉ាងខ្លាំង ធ្វើឱ្យប្រទេសចិនក្លាយ ជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់ និងជាប្រទេសមានទុនវិនិយោគធំទី១ នៅកម្ពុជា ហើយថា ដើម្បីសម្រួលដល់ ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគឱ្យកាន់តែមានប្រសិទ្ធ ភាពថែមទៀត ធនាគារជាតិនៃកម្ពុជា បាន ប្រកាសដាក់ឱ្យប្រើប្រាស់ប្រាក់យន់ចិនក្នុងប្រព័ន្ធ ធនាគារកម្ពុជាថែមទៀតផង៕