​ឥណ្ឌូណេស៊ី​៖ អូស្ត្រាលី​ឲ្យ​លុយ​អ្នក​បើកទូក​ដឹក​ជនអន្តោប្រវេសន៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2015 ក+ ក-

ឥណ្ឌូណេស៊ី​៖​អ្នក​បើកទូក​ដឹក​ជនអន្តោ ប្រវេសន៍​បានទទួល​លុយរាប់​ពាន់​ដុល្លារ​ពី​អាជ្ញាធរ​អូស្ត្រាលី ជា​ថ្នូរ​នឹង​ការ​បង្វែរ​ទិសដៅ​ពី​នូ​វែ​ល​ហ្សេ​ឡង់ ដោយ​បត់​ក្បាលទូក​ឲ្យ​ត្រលប់​ចូល​ដែនទឹក​ឥណ្ឌូណេស៊ី​វិញ​។ នេះ​បើតាម​ការអះអាង​របស់​ប៉ូលិស ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ពុធ​ទី ១០​មិថុនា​។

អ្នកបើក និង​អ្នក​ដើរទូកដែលជា​សមាជិក​ចំនួន​៥​នាក់ ត្រូវបាន​ប៉ូលិស​ឥណ្ឌូណេស៊ី​ចាប់ឃុំខ្លួន នៅលើ​កោះ Rote តាំងពី​ចុងខែ​ឧសភា ពីបទ​រត់ពន្ធ​មនុស្ស​៕lkopj

ជនអន្តោប្រវេសន៍​រាប់ពាន់​ប្រថុយ​ជីវិត ធ្វើដំណើរ​តាម​ទូក​ដើម្បី​ស្វែងរក​ជីវិត​ល្អប្រសើរ​នៅ​អូស្ត្រាលី ឬ​ម៉ាឡេស៊ី​©REUTERS/Soe Zeya Tun